Hot News


Hot News  Hot News  រថយន្តធុនធំបើកលឿនរបូតកង់មុខទៅបុកម៉ូតូ ១គ្រឿង បណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង

រថយន្តធុនធំបើកលឿនរបូតកង់មុខទៅបុកម៉ូតូ ១គ្រឿង បណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង

  • 18-Jan-06 | 03:55:05 pm


  • ខេត្តកំពង់ចាម ៖ រថយន្តធុនធំម៉ាកហុីយ៉ាន់ដាយ ​បើកបរក្នុងល្បឿនលឿន ស្រាប់តែដាច់យ៉ាន់ខាងមុខរបូតកង់ទៅបុកម៉ូតូ ១គ្រឿង បណ្តាលឲ្យបុរសចំណាស់អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧ និង ៤០នាទី ព្រឹក​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នេះ នៅ​លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់​សៀម ខេត្តកំពង់ចាម ។

    ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ ៣A-១៤៩៩ បើកបរដោយឈ្មោះ ជិន ប៊ុនថេន ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បើកបរពីទិសខាងលិចទៅកើត បានដាច់យ៉ាន់ខាងមុខរបូតកង់ទៅបុកម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១I-៩៨៤៧ បើក​បរ​ដោយឈ្មោះ គីម សារ៉េត ភេទប្រុស អាយុ ៦១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកបរពីទិសខាងលិចទៅកើត ស្របទិសគ្នា ​ស្លាប់នៅនឹងកន្លែងកើតហេតុ ។ 

    ក្រោយកើតហេតុ និងវាស់វែងហើយ សាកសពបានប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ជំនាញបានយកមករក្សារទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីចាត់ការតាមនីតិវិធី ៕

    ​ប្រភព : tvfb