Hot News


Hot News  Hot News  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ​ឃាត់ខ្លួនប្រុសស្រី ៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ​ឃាត់ខ្លួនប្រុសស្រី ៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

  • 18-Jan-13 | 01:37:38 pm


  • ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៅវេលាម៉ោង ៩ និង ១០នាទី ព្រឹក​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់ជួល ១កន្លែង ស្ថិតនៅក្រុមទី៥ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ៣នាក់ ។

    ជនសង្ស័យប្រុសស្រីទាំង ៣នាក់ ខាងលើមាន ១.ឈ្មោះ ភត់ សុផាត ភេទប្រុស ឆ្នាំកំណើត១៩៨៤ មុខរបរ គ្មាន ទីលំនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (រក្សាទុក ជួញដូរ និង ប្រើប្រាស់, មានសារធាតុញៀនក្នុងខ្លួន), ២.ឈ្មោះ សូ ចំប៉ា ហៅជី ភេទស្រី ឆ្នាំកំណើត១៩៩៩ មុខរបរ បុគ្គលិកហាង ហាយក្លាស់ ទីលំនៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់,មានសារធាតុញៀនក្នុងខ្លួន និង ៣.ឈ្មោះ ផាន ណែត ភេទស្រី ឆ្នាំកំណើត១៩៩៣ មុខរបរ បុគ្គលិកហាងម្លប់ស្បូវសៀមរាប ទីលំនៅភូមិត្រស់ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង (ប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន) ។

    កម្លាំងជំនាញ បានដកហូតវត្ថុតាងមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ៤កញ្ចប់ ស្មើនឹងទម្ងន់ ២ក្រាម, ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន ១គ្រឿង ។ បច្ចុប្បន្ន នគរបាលជំនាញបានកសាងសុំណុំរឿងបញ្ចូនខ្លួនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការទៅតាមនីតិវិធីបន្ត ៕

    ប្រភព ៖ tvfb