Hot News


Hot News  Hot News  បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​២៧១

បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​២៧១

  • 18-Jan-06 | 09:55:18 am


  •  

    រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ស៊ុំ រិ​ទ្ធី បាន​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

    ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុ​ជ គឹ​ម​ឡុ​ង ។ ជា​លទ្ធផល​ចំពោះ​មុខ​កម្លាំង​ចម្រុះ បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ។

    លោក ស៊ុំ រិ​ទ្ធី មន្ត្រី​សាលា​ខណ្ឌ​ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បានការ​ណែនាំ ក៏​ដូច​ជា​ចង្អុលបង្ហាញ​ពី​លោក​អភិបាល​ខណ្ឌ លោក​បាន​ដាក់​នាំ​កម្លាំង​ចម្រុះ​មាន​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

    យ៉ាងណាមិញ ក្រោយ​ការ​ឃាត់ខ្លួន មនុស្ស​ទាំង​៤​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​បន្ត​នីតិវិធី ។ ដោយឡែក​ទូ​ហ្គេ​ម​បាញ់​ត្រី​២​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌមានជ័យ រង​ចាំ​ធ្វើការ​វាយ​កម្ទេច​ចោល​នៅ​ពេល​ក្រោយ ៕

    ប្រភព : kohsantepheapdaily