Hot News


Hot News  Hot News  ពិតជាចិត្តល្អមែន ! បើករថយន្តបុករបងផ្ទះគេហើយ គ្រាន់តែពាក្យសុំទោស ម្ចាស់ផ្ទះមិនអោយសងសំណងអ្វីទាំងអស់

ពិតជាចិត្តល្អមែន ! បើករថយន្តបុករបងផ្ទះគេហើយ គ្រាន់តែពាក្យសុំទោស ម្ចាស់ផ្ទះមិនអោយសងសំណងអ្វីទាំងអស់

  • 18-Jan-09 | 01:14:08 pm


  • រាជធានីភ្នំពេញ ៖ ពិតជាចិត្តល្អមិនងាយបានជួបមែន ដោយសារបុរសម្នាក់បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុករបងផ្ទះរបស់បុរសម្នាក់ ហើយភាគីបុរស​បើក​រថ​យន្ដ​បង្ក បានលើកដៃសុំទោស ទើបម្ចាស់ផ្ទះមិនរករឿងអ្វីទាំងអស់ ដែលហេតុការណ៍នោះ កើតឡើងកាលពីម៉ោង ២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    យោងទៅតាមសម្ដីបុរសដែលបើករថយន្ដបង្កខាងលើ បានឲដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្ដប៉ាសេរ៉ូ ១គ្រឿង ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែល​មកដល់ចំណុចកើតហេតុខាងលើ រថយន្ដក៏រេបុករបងផ្ទះគេមួយទំហឹងតែម្ដង តែសំណាងគាត់មិនរងរបួស ។ ក្រោយកើតហេតុ ម្ចាស់ផ្ទះខាងលើក៏បានចេញមកក្រៅផ្ទះ រួចក៏ជួបនឹងបុរសដែលបើករថយន្ដបង្ក ពេលនោះ បុរសបើករថយន្ដបង្ក បានសូមទោស រួចភាគីខាងម្ចាស់ផ្ទះនិយាយថា យើងសុទ្ធតែជាខ្មែរដូចគ្នា ហើយក៏មិនបានទារសំណងអ្វីទាំងអស់ ៕

    ប្រភព : tvfb