Hot News


Hot News  Hot News  ក្មេង​ទំនើង ១ក្រុម ជិះម៉ូតូដេញ​កាប់​យុវជន​ម្នាក់ចេញពីក្លឹបកម្សាន្ដ បណ្ដាលឲ្យរង​របួស​ធ្ងន់

ក្មេង​ទំនើង ១ក្រុម ជិះម៉ូតូដេញ​កាប់​យុវជន​ម្នាក់ចេញពីក្លឹបកម្សាន្ដ បណ្ដាលឲ្យរង​របួស​ធ្ងន់

  • 18-Jan-11 | 01:11:23 pm


  • ខេឹត្តបាត់ដំបង ៖​​ ​ក្រុម​ក្មេងទំនើង​មានគ្នា ៩នាក់ ជិះម៉ូតូចំនួន ៣គ្រឿង បាន​ធ្វើសកម្មភាព​ដេញកាប់​យុវជនម្នាក់ ​ដែលកំពុង​ជិះម៉ូតូចេញ​ពីក្លឹបកម្សាន្ត បណ្ដាលឲ្យរងរបួសធ្ងន់​​ កាលពីវេលាម៉ោង​ ១ និង ​៤៥នាទី យប់​រំលងអាធ្រាតឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុច​មុខផ្សារ​ពោធិ៍វង្ស ស្ថិតក្នុង​ភូមិចំការ​សំរោង២ សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    ជនរង​គ្រោះមានឈ្មោះ ខៃ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ​។ ជុំវិញករណីនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញាជន​សង្ស័យ ដើម្បីយក​មក​ផន្ទាទោស​តាម​ច្បាប់ ៕

    ប្រភព ៖ tvfb