Hot News


Hot News  Hot News  ប្រទះ​ឃើញ​សព​ជនអនាថា​ម្នាក់​ដេក​ស្លាប់​ក្នុង​សាលាឆទាន

ប្រទះ​ឃើញ​សព​ជនអនាថា​ម្នាក់​ដេក​ស្លាប់​ក្នុង​សាលាឆទាន

  • 18-Jan-05 | 03:49:43 pm


  • តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ពួក​គាត់​បានឃើញ​ជនរ​ងរ​គ្រោះ​មិនដឹង​មកពីណា​ទេ នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់ ហើយ​ដើរ​ដួល​ៗ ស្រែក​អា​ឡេ​អា​ឡូ​ម្នាក់ឯង ហាក់បីដូចជា​មនុស្ស​បែក​ថ្នាំ ទោះបីជា​ពួក​គាត់​យក​បាយ ទឹក ឲ្យ​ហូប​ក៏​មិន​ហូប​ដែរ ។

    ប្រភព​បន្ត​ថា លុះដល់​ពេល​ព្រលប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ដដែល​បាន​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​សាលាឆទាន ដោយ​ស្រែក​អា​ឡេ​អា​ឡូ​ដូច​សប្បាយ​ណាស់​តែ​ម្នាក់ឯង រហូត​ដល់​យប់​ជ្រៅ​ក៏​ស្ងាត់​ទៅ ពួក​គាត់​នឹក​ស្មានថា ដេក​លក់​ហើយ ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​សាលាឆទាន ក៏​នាំ​គ្នា​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។

    ក្រោយ​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ជំនាញ​ស្រុក សហ​ការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ គ្រូពេទ្យ​ឃុំ ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

    បន្ទាប់​ពី​ក្រុម​គណៈកម្មការ​ចម្រុះ​ធ្វើការ​ពិនិត្យ​រួច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់​.​គ មិន​មាន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​នោះ​ទេ ។ សព​ពុំ​មាន​ឯកសារ​អ្វី​នៅ​ជាប់​នឹង​ខ្លួន​សម្រាប់​សម្គាល់​អត្តសញ្ញាណ​នោះ​ឡើយ សម្បុរ​ស​ណ្តែ​ត​បាយ សក់ស្លូត កម្ពស់​១​ម៉ែត្រ​៥៥ អាយុ​ប្រហែល​ចន្លោះ​២៤​ទៅ​២៨​ឆ្នាំ ។

    ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កោះសន្តិភាព បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា​បាន​បាត់​សមាជិកគ្រួសារ​ដូច​ភិនភាគ​ដែល​បាន​រៀបរាប់​ខាងលើ សូម​មក​ទំនាក់ទំនង​ជាមួយ​នគរបាល​ស្រុក​លើក​ដែក ដើម្បី​គាស់​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រោះ​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បញ្ចុះ​បណ្តោះអាសន្ន​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ ៕

    ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ជនអនាថា​ម្នាក់​ដេក​ស្លាប់​នៅ​លើ​សាលាឆទាន មុខ​វត្ត​មណី​បទុម កាលពី​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។ ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ។

    តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ពួក​គាត់​បានឃើញ​ជនរ​ងរ​គ្រោះ​មិនដឹង​មកពីណា​ទេ នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់ ហើយ​ដើរ​ដួល​ៗ ស្រែក​អា​ឡេ​អា​ឡូ​ម្នាក់ឯង ហាក់បីដូចជា​មនុស្ស​បែក​ថ្នាំ ទោះបីជា​ពួក​គាត់​យក​បាយ ទឹក ឲ្យ​ហូប​ក៏​មិន​ហូប​ដែរ ។

    ប្រភព​បន្ត​ថា លុះដល់​ពេល​ព្រលប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ដដែល​បាន​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​សាលាឆទាន ដោយ​ស្រែក​អា​ឡេ​អា​ឡូ​ដូច​សប្បាយ​ណាស់​តែ​ម្នាក់ឯង រហូត​ដល់​យប់​ជ្រៅ​ក៏​ស្ងាត់​ទៅ ពួក​គាត់​នឹក​ស្មានថា ដេក​លក់​ហើយ ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​សាលាឆទាន ក៏​នាំ​គ្នា​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។

    ក្រោយ​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ជំនាញ​ស្រុក សហ​ការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ គ្រូពេទ្យ​ឃុំ ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

    បន្ទាប់​ពី​ក្រុម​គណៈកម្មការ​ចម្រុះ​ធ្វើការ​ពិនិត្យ​រួច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់​.​គ មិន​មាន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​នោះ​ទេ ។ សព​ពុំ​មាន​ឯកសារ​អ្វី​នៅ​ជាប់​នឹង​ខ្លួន​សម្រាប់​សម្គាល់​អត្តសញ្ញាណ​នោះ​ឡើយ សម្បុរ​ស​ណ្តែ​ត​បាយ សក់ស្លូត កម្ពស់​១​ម៉ែត្រ​៥៥ អាយុ​ប្រហែល​ចន្លោះ​២៤​ទៅ​២៨​ឆ្នាំ ។

    ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កោះសន្តិភាព បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា​បាន​បាត់​សមាជិកគ្រួសារ​ដូច​ភិនភាគ​ដែល​បាន​រៀបរាប់​ខាងលើ សូម​មក​ទំនាក់ទំនង​ជាមួយ​នគរបាល​ស្រុក​លើក​ដែក ដើម្បី​គាស់​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រោះ​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បញ្ចុះ​បណ្តោះអាសន្ន​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ ៕ប្រភព : kohsantepheapdaily