Hot News


Hot News  Hot News  ពលករ​ខ្មែរ​ ៣​នាក់​ ក្នុង​ចំណោម​បក្ខពួក​ជាង ​២០​នាក់ ត្រូវតម្រួតថៃ ចាប់ខ្លួន​ពេល​លួច​ចូល​កាប់​ឈើ​ក្រ​ញូ​ង​ក្នុង​ទឹកដី​ថៃ​

ពលករ​ខ្មែរ​ ៣​នាក់​ ក្នុង​ចំណោម​បក្ខពួក​ជាង ​២០​នាក់ ត្រូវតម្រួតថៃ ចាប់ខ្លួន​ពេល​លួច​ចូល​កាប់​ឈើ​ក្រ​ញូ​ង​ក្នុង​ទឹកដី​ថៃ​

  • 18-Jan-06 | 03:48:18 pm


  • ទេសថៃ ៖ សមត្ថកិច្ច ​និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថៃ​ បាន​ឃាត់ខ្លួន​ពលករ​ខែ្ម​រ ​៣​នាក់​ ក្នុង​ចំណោម​បក្ខពួក​ជាង ​២០​នាក់​ រួម​ជាមួយនិង​វត្ថុ​តាង​គឺ​ឈើ​គ្រញូង ​ចំនួន ​១៧២ ​ដុំ​ ខណៈ​ដែល​ពួក​គេ​បាន​លប​លួច​ចូល​ទៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ​ដែល​ជា​តំបន់ហាមឃាត់​ ដើម្បី​កាប់​ឈើ​គ្រញូង​ ។ ​ការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ទាំង ​៣​នាក់ ​នេះ ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ចុង​ភូមិ​តា​លីង​ឆាន់​ ឃុំ​ច​រ៉ា​ខេ​ហិន​ ស្រុក​ខន​បុរី​ ខេត្ត​នគររាជ​សីមា ​ប្រទេស​ថៃ​ ដែល​ឈើ​គ្រញូង​ទាំងនេះ​ ទើបតែ​នាំ​ចេញពី​ព្រៃ​ នៃ​ឧទ្យាន​ជាតិ​ថាប់​ឡាន​ ដែល​ជា​ព្រៃ​អភិរក្ស​ ។​

    ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ តម្រួត​ និង​កម្លាំង​ជំនាញ​ថៃ​ បាន​ធ្វើការ​ដកហូត​នូវ​ឈើ​គ្រញូង​សរុប​ចំនួន​ ១៧២​ ដុំ​ ដែល​គេ​ចង​រួច​ជា​ស្រេច​ និង​ដាក់​ចូល​ទៅ​ក្នុង​សា​កាដូ​សម្រាប់​ងាយស្រួល​ក្នុង​ការ​ស្ពាយ​ពីក្រោយ​ខ្នង​ បើ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង ​២ ​លាន​បាត​ រួម​ជាមួយនិង​រណា​យន្ត​ ចំនួន​ ៣​គ្រឿង ​ផង​ដែរ ​។ ​នៅ​ក្នុង​នោះ​ ពលករ​ខ្មែរ​ម្នាក់​បាន​សារភាព​ថា ​ពួក​គេ​ត្រូវ​បាន​មេខ្យល់​នាំ​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃ​នេះ​ សរុប​ចំនួន ​២០​នាក់​ ឯ​ក្រុម​មួយទៀត​ជា​ក្រុម​កាប់​ឈើ​មាន​គ្នា​ប្រមាណ​ជាង ​១០០​នាក់​ ដោយ​រូបគេ​ទទួល​បាន​ប្រាក់​កម្រៃ​ក្នុង​មួយ​ជើង ​ចំនួន ​៥​ ០០០​ បាត​ហើយ​ពេល​នេះ ​ពួក​គេ​មួយ​ចំនួន​ទៀត​ បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​អស់ហើយ​ ។​

    ​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​ថៃ​ បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ ៣​នាក់ ​ទៅ​សាកសួរ​បន្ត​ ដោយឡែក​វត្ថុ​តាង​ទាំងអស់​ ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ទីតាំង​ឧទ្យាន​ជាតិ​ថាប់​ឡាន​ទី​៣ ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ខ្ល​ង​ណាំ​ម៉ា​ន់​ ឃុំ​គោក​ក្រាក់​ឆាយ​ ស្រុក​ខន​បុរី​ ខេត្ត​នគររាជ​សីមា​ ៕

    ប្រភព : tvfb