Hot News


Hot News  Hot News  បុរសម្នាក់ត្រូវបានប្រពន្ធនិងបងប្អូន ប្រទះឃើញស្លាប់ក្នុងទឹក

បុរសម្នាក់ត្រូវបានប្រពន្ធនិងបងប្អូន ប្រទះឃើញស្លាប់ក្នុងទឹក

  • 18-Jan-15 | 08:39:07 am


  • ខេត្តកណ្ដាល៖បុរសម្នាក់ត្រូវបានប្រពន្ធនិងបងប្អូន ប្រទះឃើញស្លាប់នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា គ្រឹស្តសករាជ២០១៨ វេលាម៉ោង០៦ៈ៣០នាទីព្រឹកនៅចំនុចរោងលោកតាបឹងសន្ទៃ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល។
    បើតាមប្រពន្ធឈ្មោះ បិន សុខវ៉េង បានឲ្យដឹងថា ប្ដីរបស់ខ្លួនមានឈ្មោះ ឆាំ ឆេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនេសាទ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលដោយកាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា គ្រឹស្តសករាជ២០១៨ វេលាម៉ោង១៦ៈ០០នាទី បានប្រាប់ថាទៅរកត្រីមកធ្វើម្ហូប។ពេលចេញទៅបានរៀបចំប្រដាប់ប្រដាមានអាគុយ ដុំឆក់ត្រីនិងខ្សែភ្លើងរហូតបាត់មួយយប់មិនឃើញត្រឡប់មកផ្ទះវិញ។​លុះព្រឹកឡើង នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា គ្រឹស្តសករាជ២០១៨ វេលាម៉ោង០៦.៣០នាទីព្រឹក ខ្លួនជាប្រពន្ធនិងបងប្អូនបានចេញពីផ្ទះទៅតាមរកប្តីក៏ប្រទះឃើញប្តីស្លាប់នៅក្នុងទឹកក្បែរទូកម្តុំរោងលោកតាបឹងសន្ទៃ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ទើបនាំគ្នាលើកដាក់លើទូកដឹកយកមកផ្ទះនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាលនិងបានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល។​
    ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញបច្ចេកទេសស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះពិនិត្យសពឃើញថាពិតជាស្លាប់ដោយសារឆក់ឧបករណ៍ឆក់ត្រី បណ្ដាលឲ្យស្លាប់ខ្លួនឯងពិតប្រាកដមែនក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ប្រភព ៖ tvfb