Hot News


Hot News  Hot News  បុរសម្នាក់ជិះម៉ូតូបុករថយន្តកាមរី ខណៈពេលកំពុងបត់ បណ្តាលអោយរបួសធ្ងន់បាក់ជេីង តែម្ចាស់រថយន្តបែរជា......

បុរសម្នាក់ជិះម៉ូតូបុករថយន្តកាមរី ខណៈពេលកំពុងបត់ បណ្តាលអោយរបួសធ្ងន់បាក់ជេីង តែម្ចាស់រថយន្តបែរជា......

  • 18-Jan-10 | 08:52:26 am


  • រាជធានីភ្នំពេញ ៖ រថយន្តកាមរី ១គ្រឿង បេីកបត់ចូលក្នុងបូរីដឹស្តា ជូមីរាស៍ ភ្លាមនោះ ត្រូវបានបុរសម្នាក់ជិះម៉ូតូឡែត៍បុកពីចំហៀងខាងក្រោយរថយន្ត បណ្តាលអោយរបួសធ្ងន់បាក់ជេីង ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង ៩ និង ១០នាទី យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ6A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនកេីតហេតុគេបានឃេីញរថយន្តកាមរី ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6251 បេីកដោយបុរសម្នាក់មានដឹកប្រពន្ធ និងកូន ធ្វេីដំណេីរតាមផ្លូវ6A ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុរថយន្តបានបត់ចូលបូរីដឹស្តា ជូមីរាស៍ ភ្លាមនោះ ក៏ត្រូវបានបុរសម្នាក់ជិះម៉ូតូម៉ាកឡែត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GJ-5290 ក្នុងទិសដៅពីជេីងមកត្បូង បានវ៉ាក់អឺគេចរថយន្តមិនផុត ក៏បុកពីចំហៀងរថយន្តផ្នែកខាងក្រោយពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់បាក់ជេីង ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូខ្ទេចខ្ទីផ្នែកខាងមុខទាំងស្រុង និងរថយន្តខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ ដេីម្បីធ្វេីការសម្របសម្រួលអោយភាគីរថយន្ត និងសាច់ញាតិខាងម៉ូតូ តែភ្លាមនោះ ម្ចាស់រថយន្តកាមរីខាងលេី បែរជាអោយរថយន្ត ១គ្រឿងទៀត មិនចាំម៉ាកមកកន្លែងកេីតហេតុ ហើយបាននាំគ្នារត់ឡេីងរថយន្តជិះបេីកចូលបូរីយ៉ាងលឿនតែម្ដង មិននៅដោះស្រាយនៅកន្លែងកេីតហេតុទេ ខណៈនោះ សមត្ថកិច្ចក៏បាននាំគ្នាជិះទៅតាមដល់ផ្ទះក្នុងបូរី ទេីបបុរសជាអ្នកបេីកបរសម្រេចចិត្តអោយប្រពន្ធរបស់ខ្លួនមកដោះស្រាយ ហេីយសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វេីការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕

    ប្រភព : tvfb