Hot News

Hot News  Hot News  តែ​មួយ​ពព្រិច​ភ្នែក​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់

តែ​មួយ​ពព្រិច​ភ្នែក​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់

  • 18-Jan-05 | 03:08:59 pm

  •  

    ខេត្តព្រៃវែង ៖ ជា​កំហុសឆ្គង​ដ៏​ធំ​មួយ និង​ធ្វើ​ឲ្យ​បុរស​ជា​ឪពុក​ម្នាក់​មាន​វិប្បដិសារី​អស់​មួយ​ជីវិត ដោយ​បាន​ធ្វើ​ឲ្យ​កូនស្រី​ជាទី​ស្រលាញ់​អាយុ​១២​ឆ្នាំ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​តែ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ជួប​គ្រោះថ្នាក់​ក្រឡាប់​រ៉ឺ​ម៉ក​ដោយ​ខ្លួនឯង ។

    គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​លើ​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ។

    នគរបាល​ចរាចរណ៍​ស្រុក​ពាមរ​ក៏ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ អៃ ស្រី​ណេ​ត អាយុ​១២​ឆ្នាំ ត្រូវ​រ៉ឺ​ម៉ក​ក្រឡាប់​សង្កត់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​៧​នាក់​ទៀត រួម​ទាំង​អ្នកបើកបរ​ផង ខ្លះ​បោក​នឹង​បង្កាន់ដៃស្ពាន ខ្លះ​ទៀត​បោក​នឹង​ថ្នល់ បណ្ដាល​ឲ្យ​រង​របួស​ទាំងអស់​គ្នា តែ​សំណាង​ណាស់​គ្មាន​អ្នក​ខ្ទាត​ធ្លាក់​ពីលើ​ស្ពាន​ទៅ​ក្រោម បើ​ធ្លាក់​ទៅ​ក្រោម​ស្ពាន​វិញ ច្បាស់​ជា​មិន​រស់​ឡើយ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទាំងអស់​គ្នា​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​អ​ង្គុ​ញ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ហើយ​ថ្ងៃ​កើតហេតុ​នោះ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចូលរួម​ខួបកំណើត​ចៅ នៅ​ឯ​ស្រុក​លើក​ដែក ខេត្តកណ្តាល លុះ​ពេល​ត្រលប់​មក​វិញ ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ ។

    ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ព្រឹក​មុន​ពេល​កើតហេតុ​នេះ ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ចូលរួម​ពិធី​ខួបកំណើត​ចៅ នៅ​ឯ​ស្រុក​លើក​ដែក ខេត្តកណ្តាល ដោយ​មានការ​ផឹកស៊ី​ផង​ដែរ លុះ​ពេល​ចប់​កម្មវិធី​ពួក​គាត់​ទាំង​ក្មេង​ទាំង​ចាស់​ប្រុស​ស្រី​គ្នា​៨​នាក់ បាន​នាំ​គ្នា​ត្រលប់​មក​ផ្ទះ​វិញ នៅ​ឯ​ឃុំ​ព្រៃ​កណ្តៀង ដោយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​ជុំ​គ្នា ហើយ​បុរស​ឈ្មោះ អ៊ុ​ង អៃ អាយុ​៣៩​ឆ្នាំ​ជា​អ្នក​បើក​ម៉ូតូ ។

    ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា មុន​ពេល​ចេញដំណើរ​នោះ ឈ្មោះ អ៊ុ​ង អៃ បាន​ផឹក​ស្រវឹង​ទោ​បន្តិច​ទៅ​ហើយ ពួក​គាត់​ក៏​មិន​ចង់​ឲ្យ​បើក​ម៉ូតូ​ដែរ តែ​រូបគេ​មានះ​ទារ​បើក ចំណែកឯ​បុរស​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ក ណាត អាយុ​៣៨​ឆ្នាំ ក៏​ស្រវឹង​បើក​មិនកើត ក្រៅពី​នេះ​សុទ្ធតែ​ក្មេង និង​មនុស្ស​ស្រី​បើក​មិនកើត ទើប​បង្ខំចិត្ត​ឲ្យ​ឈ្មោះ អ៊ុ​ង អៃ បើក​ម៉ូតូ​ជិះ​មក​ទាំងអស់​គ្នា​ទៅ លុះ​ពេល​ជិះ​មក​ដល់​លើ​ស្ពាន​អ្នក​លឿង ពេល​ចុះ​ពី​ស្ពាន​ស្រាប់តែ​រ៉ឺ​ម៉ក​រេ​ចង្កូត​ក្រឡាប់​បោក​ផ្ទប់​នឹង​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ទាំងអស់​គ្នា ហើយ​ក្មេង​ស្រី​ដែល​ស្លាប់ គឺជា​កូនស្រី​បង្កើត​របស់​អ្នក​បើក​រ៉ឺ​ម៉ក​តែ​ម្តង ។

    ក្រោយ​កើតហេតុ​ភ្លាម លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៏ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​ជួយ​សម្រួល​កុំ​ឲ្យ​កកស្ទះ​ចរាចរ​លើ​ស្ពាន និង​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ឯ​សព​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឬ​ឯ​អ្នក​របួស​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពាមរ​ក៏ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ តាម​ការ​សន្និដ្ឋាន​របស់​នគរបាល​ជំនាញ​ថា ករណី​នេះ​គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​ខ្លាំង គ្រប់គ្រង​ការ​បើកបរ​មិន​បាន ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ ៕

    ប្រភព : kohsantepheapdaily