Hot News


Hot News  Hot News  សមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះបង្គ្រាបក្រុមអ្នកគុននិយមលេងដាវកាំបិតហោះ និងចម្ពាម ឃាត់ខ្លួន ២៧នាក់

សមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះបង្គ្រាបក្រុមអ្នកគុននិយមលេងដាវកាំបិតហោះ និងចម្ពាម ឃាត់ខ្លួន ២៧នាក់

  • 18-Jan-08 | 08:58:35 am


  • រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានចុះបង្គ្រាបក្រុមអ្នកគុននិយមលេងដាវ កាំបិតហោះ និងចម្ពាមពេលរាត្រី ឃាត់ខ្លួនបាន ២៧នាក់ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលទាំងយប់ កាលពីវេលាម៉ោង ២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ​២០១៨ នៅចំណុចមុខក្លិប RELAX ផ្លូវលេខ២០១១ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានអោយដឹងថា កម្លាំងប៉ុស្តិ៍បានចេញល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែឃើញក្រុមក្មេងៗ ជាច្រើនកំពុងអង្គុយផ្ដុំគ្នានៅមុខក្លិប RELAX ឃើញសភាពមិនស្រួលសមត្ថកិច្ចក៏បានទៅឃាត់ខ្លួនសួរនាំ ស្រាប់តែឆែកឃើញដាវ​ ២ដើម ដែលពួកគេលាក់ទុកនៅម៉ូតូ ហើយសមត្ថកិច្ចក៏រកឃើញចម្ពាមកៅស៊ូ ១ទៀត ផងដែរ ។

    ទោះយ៉ាងណា សមត្ថកិច្ចបានឃាត់យុវជន ៣នាក់ ដែលមានលាក់ទុកដាវ ហើយចំណែក ២៤នាក់ទៀត រួមទាំងម៉ូតូ ១៣ គ្រឿង បាននាំមករក្សាទុកនៅប៉ុស្តិ៍នគរបាលកាកាប ហើយចំណែកក្មេងៗ សមត្ថកិច្ចអប់រំហើយ និងហៅអាណាព្យាបាលអោយមកធានាកូន​អោយត្រលប់ទៅផ្ទះវិញ ៕

    ប្រភព : tvfb