Hot News


Hot News  Hot News  រថយន្តឡង់គ្រីស័រ បើកបុកម៉ូតូវីវ៉ា បណ្តាលឲ្យបុរសជនជាតិទំពូនម្នាក់រងរបួសធ្ងន់ធ្ងរ

រថយន្តឡង់គ្រីស័រ បើកបុកម៉ូតូវីវ៉ា បណ្តាលឲ្យបុរសជនជាតិទំពូនម្នាក់រងរបួសធ្ងន់ធ្ងរ

  • 18-Jan-08 | 06:50:13 pm


  • ខេត្តរតនគីរី ៖​ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលរូបគាត់ជិះម៉ូតូធ្វើដំណើរតាមផ្លូវ ក៏ត្រូវរថយន្តឡង់គ្រីស័រ បើកបុកពេញទំហឹង ដែលហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខអង្គការស៊ីម៉ាក់ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

    ភ្លាមៗនោះ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តឡង់គ្រីស័រ ព៌ណទឹកប្រាក់ គ្មានស្លាកលេខ នៅកន្លែងកើតហេតុ។

    យោងតាមរបាយការណ៍នគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ជិះម៉ូតូម៉ាកវីវ៉ា ព៌ណខ្មៅ គ្មានស្លាកលេខ មានឈ្មោះ ទិត្យ ទ្រឿង ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិទំពូន មុខរបរ សមាជិកក្រុមប្រឹក្សាស្រុកកូនមុំ។

    បច្ចុប្បន្ន វត្ថុតាងត្រូវបាននាំមករក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តរតនគីរី ដើម្បីស្វែងរកម្ចាស់រថយន្តឡង់គ្រីស័រ មកដោះស្រាយតាមច្បាប់៕

    ប្រភព : tvfb