Hot News


Hot News  Hot News  កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះល្បាតធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៥កញ្ចប់

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះល្បាតធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៥កញ្ចប់

  • 18-Jan-08 | 07:29:12 pm


  • រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួន ក្រោយពីឆែកឆេររកឃើញថ្នាំញៀនចំនួន ៥កញ្ចប់តូច ជាប់នឹងខ្លួន ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥ និង ៣៥នាទី ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នេះ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    លោក ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ភ្នាក់ងារព័ត៌មាន TVFB ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ហ៊ុន ម៉ាញ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាកម្មករសំណង់ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងឈររេរា ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន ៥កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកជាប់នឹងខ្លួន ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដើម្បីសាកសួរតែម្តង ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនខាងលើនេះ ពីគេក្នុងបំណងយកមកលក់បន្តពិតប្រាកដមែន ។

    បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

    អត្ថបទដោយ ៖ ផល សុឃី

    ប្រភព : tvfb