Hot News


Hot News  Hot News  ​ស្គាល់គ្នាបាន ១យប់ នាំទៅផឹកស៊ីចូលក្លឹបច្រៀងខារ៉ាអូខេ ត្រូវមិត្តភក្ដិយកម៉ូតូទៅបាត់ទើបមកប្ដឹងសមត្ថកិច្ច

​ស្គាល់គ្នាបាន ១យប់ នាំទៅផឹកស៊ីចូលក្លឹបច្រៀងខារ៉ាអូខេ ត្រូវមិត្តភក្ដិយកម៉ូតូទៅបាត់ទើបមកប្ដឹងសមត្ថកិច្ច

  • 18-Jan-12 | 05:59:01 pm


  • រាជធានីភ្នំពេញ ៖ យុវជនជាកម្មករជាងទ្វារម្នាក់ បានស្គាល់មិត្តភក្ដិ ១យប់ នាំគ្នាផឹកស៊ីចូលក្លឹបច្រៀងខារ៉ាអូខេ ត្រូវមិត្តភក្ដិថ្មោងថ្មីនោះ យកម៉ូតូទៅបាត់ ទើបមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចប៉ុស្តិ៍នគររដ្ឋបាលស្ទឹងមានជ័យ៣ អោយជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ ។

    យុវជនជាម្ចាស់ម៉ូតូមានឈ្មោះ​ ឈ្មោះ ដួង សុវណ្ណារិទ្ធ អាយុ ២០ឆ្នាំ មុខរបរ ជាងទ្វារ ស្នាក់នៅ​ផ្ទះជួល​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ ។ ចំណែកមិត្តភក្ដិស្គាល់គ្នាបាន ១យប់ ដែលយកម៉ូតូទៅបាត់នោះ មានឈ្មោ អាខ្មៅ អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និងម៉ូតូដែល​ជនសង្ស័យ​យកទៅ ម៉ាក​​ហុងដាឌ្រឹមស៊េរី​ឆ្នាំ​២០១៦ ពាក់ស្លាកលេខ​ សៀមរាម 1-X6227។

    បើតាមសម្ដីជនរងគ្រោះ បានអោយដឹងថា កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ពួកគេមានគ្នា ៥នាក់ ប្រុស ៣នាក់ ស្រី ២នាក់ នាំគ្នាដើរផឹកសុី និងបានចូលក្លឹប លុះដល់ម៉ោង ១២ យប់រំលងអាធ្រាត្រ ក៏បានទៅច្រៀងខារ៉ាអូខេបន្តទៀតនៅតាមផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ស្រាប់តែពេលកំពុងច្រៀងនោះ ជនសង្ស័យឈ្មោះ អាខ្មៅ បានចេញពីបន្ទប់ជាមួយស្រីស្នេហ៍មកយកម៉ូតូ និងបានជួបឈ្មោះ ទេព ពេញ ដែលធ្លាប់ស្គាល់គ្នា អោយជូនទៅសុីគ្រឿងម៉ូតូយកលុយច្រៀងបន្តទៀតរួចក៏ទៅបាត់​រហូត ។

    រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ ស្រាប់តែបានជួបឈ្មោះ ទេព ពេញ នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោម​ចៅ២ តែម្ដង ។ ពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅ២ ធ្វើការសួរនាំទៅទើបដឹងថា ករណីនេះ កើតឡើងនៅទឹកដីខណ្ឌមានជ័យ៣ រួខបានប្រគល់មកអោយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សួរនាំបន្តទៀត ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ទេព ពេញ បានឆ្លើយថា រូបគេបានស្គាល់ឈ្មោះអាខ្មៅ យូដែរ និងធ្លាប់ចូលក្លឹបជាមួយគ្នាដែរ តែនៅយប់កើតហេតុគេមិនដឹងអីទេ គឺអាខ្មៅថាម៉ូតូនេះ ជារបស់បងប្រុសវាទេ និងបានពឹងរូបគេអោយជួបទៅសុីគ្រឿយកលុយមកច្រៀងបន្ត ពេលដែលសុីគ្រឿងម៉ូតូរួចហើយ អាខ្មៅ និងស្រីស្នេហ៍របស់គេ គេចខ្លួនបាត់ ។

    ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចតាមចាប់ឈ្មោះអាខ្មៅ មកផ្ដន្ទាទោសទៅតាមច្បាប់ ៕

    ប្រភព ៖ tvfb