Hot News


Hot News  Hot News  ​រថយន្ត​ថៃ​ដឹក​ដំឡូង​មី​ បើកលឿនខ្វះការប្រុងប្រយ័ត្ន បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ រងរបួសធ្ងន់ម្នាក់

​រថយន្ត​ថៃ​ដឹក​ដំឡូង​មី​ បើកលឿនខ្វះការប្រុងប្រយ័ត្ន បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ រងរបួសធ្ងន់ម្នាក់

  • 18-Jan-12 | 11:27:13 am


  • ខេត្តឧត្តរមានជ័យ ៖ ​រថយន្ត​ថៃ​ ដឹក​ដំឡូង​មី​ ១គ្រឿង បើកបុកជាមួយ​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ ដែលបើកក្នុង​ទិស​ដៅ​ស្របគ្នា​ ​បណ្តាល​ឲ្យ​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ របួសធ្ងន់​ម្នាក់​ ចំណែកគោ​យន្ត​​ធ្លាក់​ស្នាមភ្លោះ​ខូចខាត​ និងរ​ថយន្ត​ក្រឡាប់​រ៉ឺ​ម៉ក​សណ្តោង ​ខូចខាត​ផ្នែក​ខាងក្រោយ ដែលហេតុការណ៍នេះ កើតឡើងវេលា​ម៉ោង​ ១៨ ​និង ​៣០​នាទី​​ ល្ងាច​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៨​ នៅលើកំណាត់​ផ្លូវជាតិ​ RP១៧៤​ ស្ថិតក្នុង​ភូមិ​ជ័យ​និវត្តន៍​ ឃុំ​ទំនប់​ដាច់​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ ​។​

    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ លាប​ ឡេ​ន​ ភេទប្រុស​ អាយុ ​៤០​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ កើតហេតុ​ខាងលើ​ ។​ ភាគី​រថយន្ត​បង្ក​ឈ្មោះ​ ឡត់​ ថូណ​យ​ ភេទ​ប្រុស​ អាយុ ​៤៤​ឆ្នាំ​ ជា​ជនជាតិ​ថៃ​ បើកបរ​រថយន្ត​ម៉ាក​ IZUZU​ ស្លាក​លេខ​ថៃ​ ផ្នែក​ខាង​មុខ​ (86-2898)​ ផ្នែក​រ៉ឺ​ម៉ក​សណ្តោង​ (86-3233)​ ។​ មូលហេតុ​ដែលបង្កឲ្យមានគ្រោះថា្នក់ខាងលើ គឺបណ្តាល​មក​ពី​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​។​

    ​ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំនប់​ដាច់​ ចុះ​អន្តរាគមន៍​វាស់វែង​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ រីឯ​អ្នក​បើកបរ​រថយន្ត​ រួម​និង​វត្ថុ​តាង​ ​យក​មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

    ប្រភព ៖ tvfb