Hot News


Hot News  Hot News  គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងមួយគ្រឿង​ បានបុកជាមួយរថយន្តដឹកទំនិញបណ្តាលអោយបុរសម្នាក់​បានកៀបស្លាប់ក្នុងរថយន្ត​

គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងមួយគ្រឿង​ បានបុកជាមួយរថយន្តដឹកទំនិញបណ្តាលអោយបុរសម្នាក់​បានកៀបស្លាប់ក្នុងរថយន្ត​

  • 18-Jan-07 | 02:45:46 pm


  • កំពង់ធំ​ ៖​ រថយន្តក្រុងមួយគ្រឿង​ បានបុកជាមួយរថយន្តដឹកទំនិញ​ នៅវេលាម៉ោង​ ៤និង២០នាទី​ ទាបភ្លឺថ្ងៃអាទិត្យ៦​រោច​ ខែបុស្សឆ្នាំរកា​ នព្វស័ក​ ពស២៥៦១​ ត្រូ​វនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ​ បណ្តាលឲ្យស្លាប់ម្នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​ លើកំណាត់ផ្លូវជាតិ​ លេខ៦​ ត្រង់ចំណុច​ ភូមិទួលដំណាក់​ ឃុំចុងដូង ស្រុ​​កបារាយណ៌ ខេត្តកំពង់ធំ។

    តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ​ បង្ករឡើងដោយរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ3B-9753 អ្នកបើកបរ ឈ្មោះផល យ៉ាត រស់នៅភូមិត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានកៀបស្លាប់ក្នុងរថយន្ត​បានបុករថយន្តមួយគ្រឿងទៀត​ ម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៍ស​ គ្មានស្លាកលេខ​ អ្នកបើក​ ឈ្មោះហុក​ ជីវ៉ា​ រ​ស់នៅភូមិត្រពាំងត្នាតឃុំស្រម៉ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ បានរត់គេចខ្លួនបាត់ស្រមោល​។សមត្ថកិច្ចបញ្ជាក់ថា​ មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ​ មកពីអ្នកបើក​រថយន្តក្រុងងងុយដេករេចង្កូតជ្រុលទៅបុករថយន្តដឹកទំនិញទាំងកម្រោលបែបនេះ។

    សមត្ថកិច្ចធ្វើការវាស់វែង​ និងប្រមូលវត្ថុតាង រថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយរងចាំកាតដោះស្រាយគ្នាពេលក្រោយ៕

    ប្រភព : tvfb