Hot News


Hot News  Hot News  ​ឃាត់សង្ឃក្លែងក្លាយ ​១៩​នាក់​ បន្លំ​​ដើរ​បិណ្ឌ​បាត្រ​ក្នុង​ក្រុង​សៀមរាប​

​ឃាត់សង្ឃក្លែងក្លាយ ​១៩​នាក់​ បន្លំ​​ដើរ​បិណ្ឌ​បាត្រ​ក្នុង​ក្រុង​សៀមរាប​

  • 18-Jan-10 | 06:24:55 pm


  • ​ខេត្តសៀមរាប​ ៖​ សមត្ថកិច្ច​នគ​របាល​ បានឃាត់ខ្លួន​មនុស្ស ​១៩​នាក់​ ដែល​ក្លែងបន្លំ​ជា​សង្ឃ​ធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ​ទី​សាធារណៈ​ និង​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ ក្នុង​ក្រុង​សៀមរាប​បែប​អាណាធិបតេយ្យ​ និង​កុមារ​ម្នាក់ ​(​កូនសិស្សលោក​)​ ។​ ការ​ឃាត់ខ្លួន​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង ​៩ ​និង ​៣០​នាទី​ ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨​ នេះ ក្រោម​ការ​ណែនាំ​របស់ ​លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ ។​

    ​លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ ធី​ ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​កណ្ដាល​សន្តិសុខ​ ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​សន្តិសុខ​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ បាន​ចុះ​ប្រមូល​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ក្លែងបន្លំ​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ​ទី​សាធារណៈ​ និង​ដេក​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប ​បែប​អាណាធិបតេយ្យ​ ចំនួន​ ១៩​នាក់​ និង​កុមារ​ម្នាក់​ជា​កូនសិស្សលោក​ ។​

    ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងនោះ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ខេត្តព្រះវិហារ​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តឧត្តរមានជ័យ​ និង​ខេត្តកំពត​ ។​

    ​លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ សុធី​ បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​អនុគុណ​ និង​ធម្មការ​ក្រុង​ខេត្តសៀមរាប​ ធ្វើការ​បក​ស្បង់​ជី​វរហើយ​ បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ កម្លាំង​ជំនាញ​បាន​ធ្វើការ​សាក​សួរ​ និង​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន ​(​មាន​ផ្ទុក​សារធាតុ​ញៀន​) ចំនួន ១៧​នាក់​ ។​ បន្ទាប់​មក​ បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ដើម្បី​បន្ត​នីតិវិធី​ និង​កុមារ​ម្នាក់​បញ្ជូន​ទៅ​ឲ្យ​អង្គការ​ ៕

    ប្រភព : tvfb