ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   វត្ថុប្រើប្រចាំថ្ងៃ ៥ យ៉ាង គ្រូពេទ្យជំនាញកំណត់ថាងាយចម្លងជំងឺ COVID-19 បំផុត បើអាចមិនគួរប្រើរួមគ្នាទេ

វត្ថុប្រើប្រចាំថ្ងៃ ៥ យ៉ាង គ្រូពេទ្យជំនាញកំណត់ថាងាយចម្លងជំងឺ COVID-19 បំផុត បើអាចមិនគួរប្រើរួមគ្នាទេ

  • 20-Mar-19 | 03:24:17 pm


  • ជំងឺ COVID-19 បានរីករាលជាបន្ដបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះទាមទារឲ្យលោកអ្នកមានការការពារខ្ពស់ខ្លាំងមែនទែនទៅលើសុខភាពខ្លួនឯង។ ជាការកពិតណាស់ ជារៀងរាល់ថ្ងៃយើងបានប្រើវត្ថុរួមគ្នាច្រើនណាស់ ពេលខ្លះយើងបានភ្លេចគិតថា តើការប្រើរបស់របររួមគ្នានោះវាអាចឆ្លងមេរោគដែរឬទេ? មែនទែន បើស្ថិតក្នុងករណីដែលមិនទាន់មានការផ្ទុះឡើងនៃជំងឺ COVID-19 នេះ លោកអ្នកមិនចាំបាច់តានតឹងដល់ថ្នាក់នេះទេ ប៉ុន្ដែជំងឺនេះគឺវាសាហាវខ្លាំងណាស់ អាស្រ័យហេតុនេះហើយ ការគិតគូរពីសុវត្ថិភាពជុំវិញខ្លួនគឺរឿងមួយដែលមិនគួរមើលរំលងឡើយ។ ថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅដឹងពី វត្ថុប្រើប្រចាំថ្ងៃ ៥ យ៉ាង គ្រូពេទ្យជំនាញកំណត់ថាងាយចម្លងជំងឺ COVID-19 បំផុត៖

    ១. លុយ

    ត្បិតថាលុមិនមែនជារបរប្រើប្រាស់រួមគ្នាក៏ពិតមែន ប៉ុន្ដែដូចដែលលោកអ្នកបានដឹងហើយថា ក្នុងមួយថ្ងៃៗតើអ្នកបានហុចលុយទៅកាន់មនុស្សប៉ុន្មាននាក់? ហើយតើមនុស្សទាំងនោះ បានទៅឬមកពីណាខ្លះ? តើពួកគាត់បានទៅជួបអ្នកណាខ្លះ មុខពេលមកជួបអ្នក? អាស្រ័យហេតុនេះ បានជាពេលកន្លងទៅនេះ អង្គការសុខភាពពិភពលោក WHO លើកឡើងថាក្រដាសប្រាក់អាចជាប្រភពចម្លងវីរុសកូរ៉ូណា ហើយមនុស្សគួរទូរទាត់លុយតាមប្រព័ន្ធឌីជីថលវិញ។ ករណីលោកអ្នកមិនអាចទូទាត់លុយតាមប្រព័ន្ធឌីជីថល បាន លោកអ្នកត្រូវសម្អាត់ដៃឲ្យបានញឹកញាប់មុននិងក្រោយពេលកាន់ក្រដាសប្រាក់។

    ២. មួកសុវត្ថិភាព

    មួកសុវត្ថិភាពជាប្រភពចម្លងជំងឺ ដោយហេតុថា ក្នុងអំឡុងពេលប្រើប្រាស់មួយសុវត្ថិភាពនេះ ជាទូទៅយើងច្រើនតែបែកញើស។ ការបែកញើញនេះហើយជាប្រភពចំលងវីរុសយ៉ាងឆាប់រហ័ស។ ដូច្នេះហើយក្នុងអំឡុងនៃការរីករាលនៃជំងឺ COVID-19 នេះលោកអ្នកមិនគួរប្រើប្រាស់មួកសុវត្ថិភាពរួមគ្នានោះទេ។

    ៣.កែវផឹកទឹក

    កែវជាកន្លែងដែលវីរុស COVID-19 បានយូរ ដូច្នេះបើជៀសបានមិនគួរប្រើប្រាស់កែវរួមគ្នានោះទេ គួរប្រើប្រាស់កែវដោយឡែកពីគេ។

    ៤.សម្លៀកបំពាក់

    សម្លៀកបំពាក់ក៏ជារបស់ដែលអាចផ្ទុកវីរុសបានយូរដូចគេ ដូច្នេះហើយមិនគួរប្រើរួមគ្នានោះទេ។

    ៥. កាស់ត្រចៀក

    ជាការពិតណាស់កាសត្រចៀកជារបស់មួយដែលមនុស្សទូទៅឧស្សាហ៍ប្រើប្រាស់រួមគ្នា តាមរយៈការខ្ចីគ្នា ឬប្រើបន្ដគ្នាជាដើម។ ដើម្បីការពារខ្លួនអ្នកពីជំងឺដ៏សាហាវនេះ អ្នកគួរចៀសឲ្យចៀសវាងករណីប្រើប្រាស់កាស់ត្រចៀករួមគ្នានេះ៕