ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   នគរបាលស្រុកពញាក្រែក ​ស្រាវជ្រាវតាមប្រមាញ់រហូតចាប់បានជនសង្ស័យ ២នាក់ ​ក្នុងករណីលួច​មានស្ថានទម្ងន់ទោស

នគរបាលស្រុកពញាក្រែក ​ស្រាវជ្រាវតាមប្រមាញ់រហូតចាប់បានជនសង្ស័យ ២នាក់ ​ក្នុងករណីលួច​មានស្ថានទម្ងន់ទោស

  • 18-Jan-10 | 02:11:01 pm


  • ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោង ៩ និង ០០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានធ្វេីការស្រាវជ្រាវតាមប្រមាញ់រហូតចាប់បានជនសង្ស័យ ២នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោសមួយ ដែលបានកើតឡើង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ០០នាទី នៅចំណុចបុស្សវង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

    ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឩត្តមសេនីយ៍ ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឩត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួល​ផែនយុត្តិធម៏ ការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋានដឹកនាំដោយ លោកវរសេនីយ៍ឯក ចក់ សុខកៅ នាយការិយាលយ័បានចុះសហការណ៍ អនុវត្តន៍ជាមួយជំនាញរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ធ្វេីការស្រាវជ្រាវតាមប្រមាញ់រហូតទទួលបានលទ្ធផលជាវិជ្ជមាន ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ។

    ជនសង្ស័យទាំង ២នាក់ មានទី១.ឈ្មោះ ជួម សុខជា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ យឿន គាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ។ ទាំង ២នាក់ មានទីលំនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

    ប្រភព : tvfb