ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្ត​បែន​ដឹក​ដី​ បើក​បុក​ម៉ូតូ រួចកិនបុរសម្នាក់​ខ្ទេច ១កំណាត់ខ្លួនខាងក្រោម និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

រថយន្ត​បែន​ដឹក​ដី​ បើក​បុក​ម៉ូតូ រួចកិនបុរសម្នាក់​ខ្ទេច ១កំណាត់ខ្លួនខាងក្រោម និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

  • 18-Jan-06 | 03:39:27 pm


  • ត្តកណ្តាល​ ៖​ បុរស​វ័យកណ្ដាលម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត ពេល​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់ ដែលបង្កដោយ​រថយន្ត​ដឹកដី បើកបុក​ម៉ូតូ​ កាលពីវេលា​ម៉ោង ​១១ ​និង ​២០​នាទី​ ព្រឹក​ថ្ងៃ​ទី០​៥​ ខែមករា​ ឆ្នាំ​២០១៨​ លើកំណាត់ផ្លូវជាតិ​លេខ​៤១​ ចន្លោះ​គីឡូម៉ែត្រលេខ ​១-២ នៅចំណុច​ភូមិ​ថ្នល់ទទឹង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ​។​

    ​តាមប្រភពពីសមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ស​ថា ​មុន​ពេល​កើតហេតុ ​មាន​ម៉ូតូ ១​គ្រឿង​ ម៉ាក​គប់​មូល​ C៥០​ ពណ៌​ទឹកប៊ិច​ចាស់ ​គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ អ៊ូ​ ជន​ ភេទ​ប្រុស​ អាយុ ​៣១​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ភូមិ​បង្កើយ​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មុខរបរ ​កសិករ​ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ​(​ថ្នល់ទទឹង ​ទៅ​ស្ពាន​គុណគ្រូ​)​ លុះដល់​ចំណុច​ខាងលើ​ បាន​ទាក់​ដៃចង្កូត​ជា​មួយ​​ម៉ូតូ ១​គ្រឿង​ទៀត​ មិនដឹង​ម៉ាក​មិន​ស្គាល់​អត្តសញ្ញាណ​ (​អ្នកបើកបរ​បើក​រត់គេច​បាន​)​ បណ្ដាល​អោយ​ដួល​ទៅ​លើ​ផ្លូវ​ ស្រប​ពេល​នោះ​ ក៏​មាន​រថយន្ត​ ១​គ្រឿង ម៉ាកហ៊ី​យ៉ា​ន់​ដាយ​ ​ប្រភេទ​យ៉ី​ឌុ​ប​​បែន​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-6326​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ខ្លួន​បាត់ ​បើក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ​បណ្ដាល​អោយ​កិន​អូស​ចម្ងាយ ​១៤​ម៉ែត្រ​ រង​របួសធ្ងន់​ខ្ទេច ១កំណាត់ខ្លួនខាងក្រោម និង​ស្លាប់​នៅ​មន្ទី​ពេទ្យ​ ។​

    ចំពោះ​សពជនរងគ្រោះ ​កម្លាំង​ជំនាញ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ ។​ ​រីឯមធ្យោបាយដែលពាក់ព័ន្ធ ជំនាញ​បាន​ប្រមូល​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​កសាង​សំណុំ​រឿ​តាម​នី​តិ​វិធី​ច្បាប់​ ៕

    ប្រភព : tvfb