ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកដីចូលក្រុងទាំងល្ងាច បុករះម៉ូតូ២គ្រឿងរថយន្ត២គ្រឿង កិនមនុស្សស្លាប់៣នាក់ របួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៤ទៀតហើយ

រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកដីចូលក្រុងទាំងល្ងាច បុករះម៉ូតូ២គ្រឿងរថយន្ត២គ្រឿង កិនមនុស្សស្លាប់៣នាក់ របួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៤ទៀតហើយ

  • 18-Jan-10 | 09:11:54 am


  • ភ្នំពេញៈ ពិតជាគួរឲ្យរន្ធត់ណាស់ ដោយសារម៉ូតូជាច្រើនគ្រឿង ធ្វើអោយគ្រួសារមួយជួបគ្រោះធំ ឪពុកបានរងរបួសធ្ងន់ ម្តាយនិងកូនត្រូវបានស្លាប់ នឹងបុរសម្នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍នេះ ដោយសារតែរថយន្តបែនដឹកដីពាក់ស្លាក ខេមរភូមិន្ទ បើកចូលក្រុងមិនប្រណីដៃ ជ្រុលទៅបុករះ និងកិន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្សម្នាក់ទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោងជាង៦ល្ងាច ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវិទ្យាល័យជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដី១គ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 3-3936 ​បើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុកើតហេតុ បានបើកបុរះម៉ូតូជាច្រើនគ្រឿង និងកិនមនុស្ស បណ្ដាលឲ្យម្ដាយ​កូនស្រីតូច២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈបុរសជាឪពុករងរបួសធ្ងន់។ ដោយឡែក បុរសម្នាក់ ដែលជិះម៉ូតូមួយគ្រឿងផ្សេងទៀត បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ប្រភពដដែលបន្តថា បន្ទាប់ពីបង្កហេតុហើយនោះ តៃកុងព្យាយាមបើករថយន្តគេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋដេញចាប់ និងឃាត់អ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចសួរនាំនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។បច្ចុប្បន្ន មន្ត្រីជំនាញបានចុះមកធ្វើការវាស់វែង និងដឹងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកសាកសព ត្រូវសមត្ថកិច្ចទាក់ទងទៅរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
    ទោះជាបែបណា រហូតមកទល់នឹងពេលនេះ ជនរងគ្រោះ និងចំនួនយានយន្តរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ សារព័ត៌មានTVFB នឹងជម្រាបជូនលម្អិតនៅពេលក្រោយទៀត៕

     

     

     

     

    ប្រភព : tvfb