ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើក​លឿនរេចង្កូតក្រឡាប់​ បណ្តាល​ឲ្យ​អ្នកបើកបរ​ផ្លោងចេញពី​​រថយន្តស្លាប់ភ្លាមៗ

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើក​លឿនរេចង្កូតក្រឡាប់​ បណ្តាល​ឲ្យ​អ្នកបើកបរ​ផ្លោងចេញពី​​រថយន្តស្លាប់ភ្លាមៗ

  • 18-Jan-12 | 09:06:49 am


  • ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលរូបគាត់បើករថយន្ដហាួឡែនឌ័រ ១គ្រឿង ធ្វើដំណើរក្នុងល្បឿនលឿន ក៏បានរេចង្កូតក្រឡាប់ជាច្រើនត្រលប់ ផ្លោងអ្នកបើកបរចេញមកក្រៅស្លាប់នៅនឹងកន្លែង ដែលហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើ​ងកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវ​ក្រាល​គ្រួស​ក្រហម (ផ្លូវ​ចិន) ត្រង់ចំណុច​គីឡូ​លេខ១២ ស្ថិតនៅ​ភូមិ​វាល​តូច ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

    ជនរងគ្រោះឈ្មោះ ខោល រ៉ា​ម៉ុង ភេទ​ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឈ្នៃ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ បើករថយន្តហាយ​ឡែ​ន​ឌ័​រ ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ​2A.0256 ។

    តាមប្រភពពីសាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​បើក​ក្នុងទិសដៅ​ពី​ស្រុក​ឆ្លូង ​ឆ្ពោះ​មក​ស្រុក​មេមត់ ពី​ខាងលិច​មក​កើត ក្នុង​ល្បឿន​លឿន​គួរសម លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​សង្ស័យ​បួង​ចង្កូត​ជ្រុល បាន​ក្រឡាប់​ជាច្រើន​ត្រលប់ បណ្តាល​ឲ្យ​អ្នកបើកបរ​ខ្ទាត​ចេញពី​រថយន្តស្លាប់ភ្លាមៗ តែម្តង រីឯ​រថយន្ត​រង​ការខូចខាត​ធ្ងន់ ។

    ក្រោយហេតុការណ៍ សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះមក​ពិនិត្យ​តាម​ជំនាញ រួច​បានរៀបចំ​ស្ទូច​រថយន្ត​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ ចំណែក​សព​ត្រូវបាន​ក្រុម​គ្រួរ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

    ប្រភព ៖ tvfb