ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ប្តីប្រពន្ធ ២នាក់ ត្រូវក្រុមចោរប្រដាប់អាវុធមានគ្នា ៤នាក់ ភ្ជង់ប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច

ប្តីប្រពន្ធ ២នាក់ ត្រូវក្រុមចោរប្រដាប់អាវុធមានគ្នា ៤នាក់ ភ្ជង់ប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច

  • 18-Jan-09 | 03:24:06 pm


  • រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ ជិះម៉ូតូចេញពីលេងភ្លេងតាមហាងម្តុំផ្លូវ២០០៤ ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ ខណៈជិះតាមបណ្តោយផ្លូវជាតិ៣ ក៏ត្រូវក្រុមចោរមានគ្នា ៤នាក់ ជិះប្រដេញតាមភ្ជង់ប្លន់យកម៉ូតូទៅបានសម្រេច ហើយជិះរត់គេចខ្លួនបាត់តែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    តាមសម្តីរបស់ជនរងគ្រោះ បានឱ្យដឹងថា រូបគាត់ជាប្តីមានឈ្មោះ នុន ស៊ីនឿន អាយុ ៥៣ឆ្នាំ មុខរបរ អ្នកលេងភ្លេងតាមហាងបៀរហ្គាឌិន ម្តុំផ្លូវ២០០៤ ចំណែកប្រពន្ធឈ្មោះ មឿន ជា អាយុ ៥២ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ម៉ាកស្ស៊ុយស៊ីគីឡេត ពណ៍ស ពាក់ស្លាកលេខ 1CD-8896 ។

    ជនរងគ្រោះបានបន្តថា នៅមុនពេលកើតហេតុ គាត់ និងប្រពន្ធ បានចេញពីលេងភ្លេងក្នុងហាងបៀរហ្គាឌិន ១កន្លែង ម្តុំផ្លូវ២០០៤ សង្កាត់កាកាបទី១ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះមកផ្លូវជាតិ៣ ដើម្បីទៅផ្ទះនៅសង្កាត់គងនយ លុះមកដល់ចំណុចកើតហេតុ មុខស្ថានីយប្រេងសាំងសាវីម៊ិច ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូចំនួន ២គ្រឿង មិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក ជិះមកអែប រួចដកមកអារមេគំរាមភ្ជង់បាញ់ ពេលនោះ រូបគាត់ផ្តួលម៉ូតូ ដើម្បីរត់រួចខ្លួន ព្រោះកាណុងកាំភ្លើងដល់ក្បាលទៅហើយ ភ្លាមនោះ បក្ខពួកជនសង្ស័យម្នាក់បានចុះមកលើកយកម៉ូតូរបស់គាត់ជិះតាមផ្លូវជាតិ៣ សំដៅទៅទិសខាងត្បូងគេចខ្លួនបាត់អស់ ។

    ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំនងចូលវិទ្យុ ដើម្បីសុំជួយអន្តរាគមន៍ពីកងកម្លាំងមានសមត្ថកិច្ច លុះមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចនគរបាលមូលដ្ឋានបានមកសួរនាំជនរងគ្រោះ រួចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់យកមកផ្តន្ទាទោស ៕

    ប្រភព : tvfb