ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ​រូ​ប​ម​ន្ត​២​យ៉ា​ង​អា​ច​បំ​បា​ត់​អា​កា​រ​ឈឺ​​លិង្គ​​ ពូ​​កែដូ​ច​គេ​​បេះ​

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

  • 17-Sep-01 | 09:43:18 am


  • ក្រុមហ៊ុន​យក្ស Apple គឺជា​ក្រុមហ៊ុន​ពហុបច្ចេកវិទ្យា​របស់​អាមេរិក​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Cupertino រដ្ឋ California ។ ក្រុមហ៊ុន​នេះ​ធ្វើការ​ទៅលើ​ការរចនា​កម្មវិធី (Designs) ការអភិវឌ្ឍ​កម្មវិធី (Develops) ការលក់​ផលិតផល​ប្រើប្រាស់​អេឡិចត្រូនិច (កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ នាឡិកា រថយន្ត...) កម្មវិធី​កុំព្យូទ័រ (Computer software) និង​សេវា​អនឡាញ (Online services: iTunes, StoreiOS, App Store, Mac App Store, Apple Music, iCloud… ។

    ក្រុមហ៊ុន Apple ត្រូវបាន​សហប្រតិបត្តិការ​បង្កើតឡើង​ដោយ​លោក Steve Jobs លោក Steve Wozniak និង​លោក Ronald Wayne ក្នុង​ខែ​មេសា ឆ្នាំ១៩៧៦ ។ វា​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ធំបំផុត​របស់​ពិភពលោក​ដែល​រក​បាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ច្រើនជាងគេ ។

    ផលិតផល​ដែល​ក្រុមហ៊ុន Apple រចនា និង​បាន​បង្កើតឡើង​រួមមាន៖

    ១. Apple II: ជា​កុំព្យូទ័រ​ប្រើ​ក្នុង​ផ្ទះ​មាន​ទំហំ ៨-bit ផលិត​ដំបូងគេ​នៅក្នុង​ឆ្នាំ១៩៧៧ ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ២. Apple Lisa: គឺជា​កុំព្យូទ័រ​ផ្ទាល់ខ្លួន​មួយ​ដែល​បាន​រចនាឡើង​ដោយ​ក្រុមហ៊ុន Apple ក្នុង​អំឡុង​ដើម ឆ្នាំ១៩៨០ ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ៣. The Macintosh computer: លោក Steve Jobs បាន​បង្កើត និង​ដាក់​បង្ហាញ​កុំព្យូទ័រ Macintosh ដំបូង​នៅ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ១៩៨៤ ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ៤. The NeXT computer:  បន្ទាប់ពី​លោក Steve Jobs ត្រូវបាន​គេ​បង្ខំឱ្យ​ចាកចេញ​ពី​ក្រុមហ៊ុន Apple ក្នុង​ឆ្នាំ ១៩៨៥ លោក​បាន​ចាប់ផ្តើម​បង្កើត​កុំព្យូទ័រ​ផ្សេងទៀត នោះ​គឺ NeXT computer ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ៥. iMac: iMac របស់​ក្រុមហ៊ុន Apple ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៩៨ ដែល​ជា​ការរចនា​ច្នៃប្រឌិត​ថ្មី​របស់​ខ្លួន បន្ទាប់ពី​ការវិលត្រឡប់​មកកាន់​ក្រុមហ៊ុន Apple វិញ​របស់​លោក Steve Jobs ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ៦. iPod: ជំនាន់​ដំបូងគេបង្អស់​របស់ iPod ត្រូវបាន​គេ​ចេញ​ផ្សាយ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ២០០១ ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ៧. iPhone: ក្រុមហ៊ុន Apple បាន​ចាប់ផ្តើម​រចនា​ទូរស័ព្ទ iPhone ដំបូង​នៅក្នុង​ឆ្នាំ២០០៥ ហើយ​ត្រូវបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ២០០៧ ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ៨. Apple TV: លោក Jobs បាន​ចេញផ្សាយ​ទូរទស្សន៍​របស់​ក្រុមហ៊ុន Apple នៅក្នុង​សន្និសិត Macworld នា​ឆ្នាំ២០០៧ ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ៩. iPad: iPad ជា​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​មាន​មូលដ្ឋាន​ដូច​កុំព្យូទ័រ ។ វា​ត្រូវបាន​ចេញផ្សាយ​ជាលើក​ដំបូង​នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០១០។ រូបរាង​របស់ iPad ថ្មីបំផុត​គឺ iPad Air 2 និង iPad mini 4 ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០១៤ និង​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៥ ។

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

    ១០. Apple Watch: Apple Watch ត្រូវបាន​ប្រកាសឡើង​ដោយ​លោក Tim Cook នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ ២០១៤ និង​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៥ ៕

    ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….