ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   នារីរូបស្រស់ស្អាតម្នាក់អាយុ២១ឆ្នាំត្រូវគេវាយហើយរំលោភបានសម្រេចនៅក្នុងបន្ទប់ខារ៉ាអូខេផ្អើលទាំងកណ្ដាលយប់

នារីរូបស្រស់ស្អាតម្នាក់អាយុ២១ឆ្នាំត្រូវគេវាយហើយរំលោភបានសម្រេចនៅក្នុងបន្ទប់ខារ៉ាអូខេផ្អើលទាំងកណ្ដាលយប់

  • 18-Jan-07 | 03:14:56 pm


  • ជធានីភ្នំពេញ : នារីរូបស្រស់បម្រើការងារនៅខារ៉ាអូខេម្នាក់ធ្វើការបានមួយថ្ងៃត្រូវភ្ញៀវជាជនសង្ស័យបានប៉ុនប៉ងរំលោភបានសម្រេចនិងវាយដំរាងកាយរួចជនសង្ស័យបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាពបង្កអោយមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងប្រហែល១២និង ៣០ ទីយប់ឈានចូលថ្ងៃទី៧ មករា ឆ្នាំ ២០១៨ នៅសង្កាត់ចាក់អង្រែក្រោម ចំណុចខារ៉ាអូខេ ពន្លឺអរុណមុនីរស្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។នារីរងគ្រោះខាងលើឈ្មោះ ដាវ អាយុ 21 ឆ្នាំស្នាក់នៅផ្ទះជួលនៅម្ដុំកន្លែងកើតហេតុខាងលើ ។
    យោងតាមប្រភពព័ត៌មានសាក្សីដែលនៅកន្លែងកើតហេតុផ្ទាល់តែម្ដងបានប្រាប់ឲដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនសង្ស័យបានជាមួយមិត្តភក្តិចំនួន៦នាក់ បានមកផឹកសុីខារ៉ាអូខេខាងលើ តាំងពីម៉ោង 9 ព្រឹកថ្ងៃទី 6 ខែមករាឆ្នាំ 2018 រួចមិត្តភក្តិរបស់ជនសង្ស័យ 3 នាក់ក៏បានត្រឡប់ទៅផ្ទះនៅសល់តែ 3 នាក់ទៀតទេដែលចង់បន្ដផឹកនៅបន្ទប់ផ្សេង រួចជនសង្ស័យក៏ទៅបន្ទប់ផ្សេងដែលមានលេខ ៨៨៨ រួចក៏បានហៅនារីរងគ្រោះមកអង្គុយកំដរខ្លួន ដោយក្នុងបន្ទប់ថ្មីនោះមានមនុស្សស្រី បី នាក់រួមទាំងនារីរងគ្រោះ និងមនុស្សប្រុសបីនាក់រួមទាំងជនសង្ស័យអស់គឺមានគ្នា 6 នាក់ មួយសន្ទុះក្រោយមកមិត្តភក្តិពីរនាក់របស់ជនសង្ស័យក៏ស្រវឹងហើយក៏ចេញទៅសំរាក់នៅផ្ទះសំណាក់អស់ទៅ នៅសល់តែជនសង្ស័យនិងនារីម្នាក់និងនារីរងគ្រោះ ខណៈជនសង្ស័យក៏ដេញនារីម្នាក់នោះចេញក្រៅ ហើយនៅសល់តែជនសង្ស័យនិងនារីរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ ហើយសន្តិសុខនៅខារ៉ាអូខេបានឡើងទៅបន្ទប់កើតហេតុឃើញជនសង្ស័យចាក់គន្លឹះទ្វារក៏បុកចូលពេលក្រុមសន្តិសុខបុកធ្លាយទ្វារហើយនារីរងគ្រោះបានចេញមកក្រៅស្រែកឲ្យឃាត់បុរសជនសង្ស័យហើយប្រាប់ថាបុរសសង្ស័យនោះបានវាយមកលើខ្លួនចំនួន 3 ដៃ ហើយជនសង្ស័យឆ្លៀតពេលនោះក៏បានរត់គេចខ្លួនបាត់បានដោយសុវត្ថិភាព ។
    ក្រោយកើតហេតុបុរសម្នាក់ដែលនៅកន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថានារីរងគ្រោះខាងលើត្រូវជនសង្ស័យរំលោភបានសម្រេច ហើយនារីរងគ្រោះខាងលើក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចង្រែក្រោមដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

     

    ប្រភព : tvfb