ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្ដបើកបុកម៉ូតូ បណ្ដាលអោយទាំងម្តាយ និងកូន សល់តែដង្ហើមចង្រិតគួរឲ្យអាណិត​

រថយន្ដបើកបុកម៉ូតូ បណ្ដាលអោយទាំងម្តាយ និងកូន សល់តែដង្ហើមចង្រិតគួរឲ្យអាណិត​

  • 18-Jan-11 | 06:28:40 pm


  • រាជធានី​ភ្នំពេញ ៖ ស្រ្តីជាម្ដាយ និងកូនប្រុសអាយុ ៦ឆ្នាំម្នាក់ បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនៅលើថ្នល់ ខណៈដែលអ្នកទាំងពីរជិះម៉ូតូឌុបគ្នា ត្រូវរថយន្ត ១គ្រឿង បើកបុក នៅវេលាម៉ោងប្រមាណ ១ រសៀល ថ្ងៃទី១១​ ខែមករា ឆ្នាំ២០១៨ នេះ ​តាម​ផ្លូវលំ ត្រង់​ចំណុច​ផ្លូវ​ខ្វែង ខាងត្បូង​វត្ត​ស្រះស្រង់ ស្ថិត​ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​ពោ​សែន​ជ័យ រាជធានីភ្នំពេញ ។

    តាម​ប្រភព​ពី​កន្លែង​កើតហេតុ ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ ម៉ក់ នី អាយុ ​៣២​ឆ្នាំ មុខរបរ ​លក់​ខោអាវ ជិះ​ម៉ូតូ ១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FL-៤២៤៤ ធ្វើ​ដំណើ​ពី​ត្បូង​ទៅ​ជើង និង​មាន​​ឌុ​ប​កូនប្រុស​ម្នាក់​ឈ្មោះ គ្រី សុខា អាយុ​ ៦​ឆ្នាំ ក្នុង​គោលបំណង​ត្រលប់​ទៅ​ផ្ទះ ។ លុះ​ពេល​ដែល​​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ​ក៏​មាន​រថយន្ត​បា​ឡែ​ន ១​គ្រឿង ​ពណ៌​ទឹកប្រាក់ ​មិន​ចាំ​ស្លាក​លេខ ​បាន​ជិះ​វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ពេញទំហឹង ​បណ្តាល​ឱ្យ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ ។

    ប្រភព​បន្ត​ថា ភ្លាម​ៗ​នោះ ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​ស្ត្រី​រង​គ្រោះ ​ដែល​រង​របួស​បាក់ដៃ​ឆ្វេង និង​សន្លប់ រីឯ​កូនប្រុស​សន្លប់​ធំ​សល់​ត្រឹម​ដង្ហើមចង្រិត ។ ​ជន​រង​គ្រោះ​ទាំង ២នាក់ ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ ​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ៕

    ប្រភព ៖ tvfb