ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តរេចង្កូតបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងទាំងកណ្តាលអាធ្រាត្រ

បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តរេចង្កូតបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងទាំងកណ្តាលអាធ្រាត្រ

  • 18-Jan-12 | 01:35:54 pm


  • រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលទាំងអាធ្រាត្រ ខណៈដែលបុរសម្នាក់បើករថយន្ត ១គ្រឿង ម៉ាក KIA ក្នុងស្ថានភាពស្រវឹង បានរេចង្កូតមកបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតចំហៀងខាងឆ្វេងផ្នែកមុខ តែសំណាងល្អម្ចាស់រថយន្តមិនមានរបួសឡើយ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ម្តុំសួនច្បារក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

    បន្ទាប់ពីបង្កហេតុរួច ម្ចាស់រថយន្តមិនបានបើករត់គេចពីកន្លែងកើតហេតុឡើយ ហើយភ្លាមៗ នោះដែរ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅខាងសមត្ថកិច្ចចរាចរណ៍ ដើម្បីមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី ៕

    (ទស្សនាសេចក្តីរាយការណ៍របស់ លោក អ៊ុំ ស្រស់ ជុំវិញករណីនេះ) 

    ប្រភព ៖ tvfb