ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   តៃកុង​ងុយដេកបើករថយន្តរេចង្កូត​ទៅ​បុក​រថយន្ត ១​គ្រឿង​ទៀត បណ្ដាលឲ្យ​រងរបួសធ្ងន់​ ២​នាក់​

តៃកុង​ងុយដេកបើករថយន្តរេចង្កូត​ទៅ​បុក​រថយន្ត ១​គ្រឿង​ទៀត បណ្ដាលឲ្យ​រងរបួសធ្ងន់​ ២​នាក់​

  • 18-Jan-13 | 07:06:21 pm


  • ខេត្ដកំពង់ធំ​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ​កើតឡើង​ រវាងរថយន្ត​ ២គ្រឿង បុកគ្នាពេញទំហឹងក្នុង​ទិ​ស​ដៅ​ផ្ទុយ​គ្នា​ បណ្តាល​អោយ​មនុស្ស ២នាក់ រងរបួសធ្ងន់​ ដែលហេតុការណ៍នេះ កើតឡើង​កាលពីវេលា​ម៉ោង ​៤ ​និង ​០២​នាទី​ ទៀបភ្លឺថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៨​ នេះ នៅ​លើ​កំណាត់​ផ្ល​វ​ជាតិ​លេខ​៦​ ស្ថិតក្នុងភូមិ​ស៊ី​វុ​ត្ថា​ ឃុំ​ប្រសាទ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។

    តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​សណ្តោង​រ៉ឺ​ម៉ក​ ក្បាល​ពណ៌​ស​ ១គ្រឿង ពាក់ស្លាក​លេខ​​ 3A.0492​ ​បើកបរ​ពី​ជើង​ទៅ​ត្បូង​ ដោយ​ឈ្មោះ​ ភ័​ណ​ ​សុភាព​ អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​វាល​កណ្តៀង​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ​របួសធ្ងន់​ លុះមកដល់ចំណុចកើតហេតុ តៃកុងងងុយគេងបានរេចង្កូតបុកចំពេញទំហឹងជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ក្បាល​ពណ៌​លឿង ១គ្រឿងទៀត​ ពាក់ស្លា​ក​លេខ ​កំពង់ចាម​ 3A.1443​ ទិសដៅផ្ទុយគ្នា​ បើកបរដោយ​ឈ្មោះ​ មាស​ ​ថុ​ន​ ភេទ​ប្រុស​ អាយុ ​២៤​ឆ្នាំ​ នៅ​ភូមិ​ពៀនា​ ឃុំ​អំពិល​ ស្រុក​សី​ុ​ធរ​កណ្តាល​ ខេត្តព្រៃវែង រង​របួស​ធ្ងន់​ ​។​

    ក្រោយកើតហេតុ រថយន្តទាំង ២គ្រឿង ត្រូវសមត្ថកិច្ចមូលដ្ឋាន​យកទៅរក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដោយសមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​តាម​នីតិវិធី ​៕

    ប្រភព ៖ tvfb