ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   បុរសម្នាក់ជិះម៉ូតូបត់ឆ្វេងកាត់មុខរថយន្តធុនធំមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងរន្ធត់

បុរសម្នាក់ជិះម៉ូតូបត់ឆ្វេងកាត់មុខរថយន្តធុនធំមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងរន្ធត់

  • 18-Jan-13 | 07:15:56 pm


  • ខេត្តពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបង្កឡើងដោយរថយន្តធុនធំ ១គ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់សា្លប់ភ្លាមៗ កាលពីវេលាម៉ោង ១ និង ១៥នាទី យប់រំលង​អាធ្រាត្រឈានចូល​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានថ្មខាងលិច ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

    លោកវរសេនីយ៍ឯក រស់ ចំរើន អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយឈ្មោះ សុទ្ធ សុខថា ភេទប្រុស រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរម៉ូតូម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-4855 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់គល់ស្ពានថ្ម ក៏បត់ឆ្វេងកាត់មុខរថយន្ត ១គ្រឿង ម៉ាកហ៊ី​យ៉ាន់​ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6481 ធ្វើដំណើរពីកើតទៅលិច បណ្តាលឲ្យរថយន្តបុកចំពីមុខពេញទំហឹង អ្នកបើកបរម៉ូតូសា្លប់នៅនឹងកន្លែងតែម្តង ។

    ​ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ រីឯសាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

     

    ប្រភព ៖ tvfb