ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ស្រ្តីម្នាក់ឈឺពោះសម្រាលកូនម្នាក់ឯងក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង

ស្រ្តីម្នាក់ឈឺពោះសម្រាលកូនម្នាក់ឯងក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង

  • 18-Jan-09 | 03:34:38 pm


  • រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់មានមានផ្ទៃពោះគ្រប់ខែទៅហើយ ខណៈពេលដែលប្ដីចេញទៅធ្វើការសំណង់បាត់ ស្រាប់តែនាងឈឺពោះសម្រាលកូនតែម្នាក់ឯងនៅក្នុងបន្ទប់ផ្ទះជួល ​ក្រោយពេលបាន​ឮ​ទារកយំអ្នកជិតខាងមានការសង្ស័យបានបើកទ្វារមើល ក៏បានឃើញនាងមានសុខភាពខ្សោយខ្លាំងណាស់ទៅហើយ ព្រមទាំងធ្លាក់ឈាមទៀតផង ទើបហៅរថយន្តសង្គ្រោះបន្ទាន់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ។ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នេះ នៅក្នុងបន្ទប់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ស្រ្តីខាងលើមានឈ្មោះ លីន នី អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្លារ ឃុំស្លារ ស្រុកសំរោង ខេត្តតាកែវ ចំណែកប្ដីឈ្មោះ ស៊ី រ៉េន អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់។

    តាមប្រភព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកនោះ បុរសជាប្ដីបានចេញទៅធ្វើការសំណង់បាត់ ដោយបានទុកឲ្យនាងជាប្រពន្ធនៅក្នុងបន្ទប់ផ្ទះជួលខាងលើតែម្នាក់ឯង ខណៈនោះ នាងបាន ឈឺពោះ និងសម្រាលបានកូនតែម្នាក់ឯង ដោយមិនមាននរណាដឹងឡើយ ។ ក្រោយមកបន្ទាប់ពីបានឮសម្លេងកូនរបស់នាងយំ ដោយសង្ស័យអ្នកជិតខាងបាននាំគ្នាទៅបើកទ្វារបន្ទប់មើលឃើញនាងសម្រាលកូនប្រុសម្នាក់រួចទៅហើយ ហើយក៏មានសុខភាពខ្សោយថែមទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋបានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែម្ដង ៕

    ប្រភព : tvfb