ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   កម្លាំងបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យ ​២នាក់ ដកហូតវត្ថុតាងថ្នាំញៀន ៩កញ្ចប់តូច

កម្លាំងបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យ ​២នាក់ ដកហូតវត្ថុតាងថ្នាំញៀន ៩កញ្ចប់តូច

  • 18-Jan-06 | 04:04:57 pm


  • ជធានីភ្នំពេញ ៖ កម្លាំងបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ២១ និង ០០នាទី យប់​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ពីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

    ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ១.ឈ្មោះ ឈន ភឿក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិអំពិលក្ដាម ឃុំវាលពន់ ស្រុកថ្កង ខេត្តកំពង់ស្ពឺ និង ២.ឈ្មោះ លី ហូវ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិអំពិលក្ដាម ឃុំវាលពន់ ស្រុកថ្កង ខេត្តកំពង់ស្ពឺ ។ សម្ភារចាប់យកមាន ក្រាមសថ្លាមានតំរុយគ្រឿង ចំនួន ៩កញ្ចប់ថង់តូច, ស្កុតព៍ណខ្មៅសំរាប់រុំគ្រឿងញៀនចំនួន ២, ម៉ូតូម៉ាកហុងដាSL សេ២៣០ ព៍ណទឹកប្រាក់បិទខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1R.8585 ចំនួន ១គ្រឿង ។

    សូមបញ្ជាក់ថា​ កាលពីវេលាម៉ោង ២១ និង ០០នាទី យប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ កម្លាំងបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀននៅចំនុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូម៉ាកដូចខាងលើ ដោយមានការសង្ស័យ កម្លាំងបានហៅអោយឈប់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមសថ្លា មានតំរុយគ្រឿងញៀន ចំនួន ៩កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ ឈន ភឿក រុំស្កុតបិតជាប់នៅក្នុងកុងទ័រម៉ូតូ ភ្លាមៗនោះ កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ខាងលើ រួមនិងវត្ថុតាង យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ៕

    ប្រភព : tvfb