ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ញាក់សាច់! ម្ចាស់ចំការនៅវាលរិញ រកចំណូលពីការលក់ដូងក្រអូបជាង ១២ម៉ឺនដុល្លារ/ឆ្នាំ

ញាក់សាច់! ម្ចាស់ចំការនៅវាលរិញ រកចំណូលពីការលក់ដូងក្រអូបជាង ១២ម៉ឺនដុល្លារ/ឆ្នាំ

  • 18-Nov-25 | 08:53:43 am


  • ម្ចាស់​ចម្ការ​ដូងក្រអូប​៤០​ហិកតា នៅ​វាលរិញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក ពៅ បញ្ញា អាច​ទទួល​ប្រាក់ចំណេញ​បាន​ពី ៤ ទៅ​៥​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ ពី​ការ​ហុច​ផល​នៃ​ដូងក្រអូប​នេះ​។ លោក បានទទួល​ផល​ពី​ដូងក្រអូប​ជាង​១០​ឆ្នាំ​មកហើយ​។

    លោក ពៅ បញ្ញា

    ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ បុរស​វ័យ​ជិត​៣០​រូបនេះ បាន​និយាយថា ដូងក្រអូប​នៅលើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន កំពុង​បានក្លាយ​ជាការ​ពេញនិយម​សម្រាប់​អតិថិជន​គ្រប់​វ័យ​ទិញ​ពិសា និង​មាន​តម្រូវការ​ខ្ពស់ ជាង​ផ្លែ​ដូង​ផ្សេងៗ​។ ដូងក្រអូប​មកពី វាលរិញ​របស់លោក បញ្ញា មានតម្លៃ​២៥០០​រៀល ក្នុង​មួយ​ផ្លែ​។ នេះ​ជាត​ម្លៃ​ចែកចាយ​ឲ្យ​គេ​លក់​បន្ត​។ ដោយឡែក​តម្លៃ​លក់រាយ​ធម្មតា​វិញ គឺ​៤០០០​រៀល ក្នុង​មួយ​ផ្លែ​។ តម្លៃ​ទាំងនេះ គឺ​លក់​អស់ៗ ពុំដែល​សល់​ឡើយ មានន័យថា​មាន​ដូង​ប៉ុន្មាន គឺ​លក់​អស់​ប៉ុ​ណ្នឹ​ង​។

    ​លោក​បាន​ឲ្យ​ដឹងថា ដំណាំ​ដូងក្រអូប​នេះ មិន​ពិបាក​ដាំ និង​ថែទាំ ដូច​ដំណាំ​ផ្សេងៗ​នោះទេ ពោលគឺ​វា​ត្រូវការ​តែ​ទឹក និង​ជី​បំប៉ន​គល់​តែប៉ុណ្ណោះ​។ ​ជាទូទៅ​ដូង​ប្រភេទ​នេះ ឲ្យ​ផល​បាន​ពេញ​មួយឆ្នាំ​។ ប៉ុន្តែ​ការទទួលបាន​ផល​ពី​ដូង​នេះ បាន​ច្រើន ឬ​តិច វា​ក៏​អាស្រ័យទៅលើ​ការថែទាំ និង​នៅតាម​រដូវ​កាល​ផងដែរ​។ រដូវវស្សា​ដូង​ឲ្យ​ផល​បាន​ច្រើន និង​ល្អ និង​ថយចុះ ក្នុង​រដូវប្រាំង ដោយសារ​អាកាសធាតុ​ក្តៅ និង​ទឹក​ផ្តល់​មិនបាន​គ្រប់គ្រាន់​។ «​ដូង​មួយ​ដើម យ៉ាងហោចណាស់​ឲ្យ​ផល ក្រោយ​រយៈពេល​ថែទាំ​យ៉ាងយូរ​៤​ឆ្នាំ បាន​ពី​១៨០ ទៅ​២០០​គ្រាប់ ឬ​លើសពីនេះ ក្នុង​មួយឆ្នាំ​»​។ នេះ​ជាការ​អះអាង​របស់ លោក បញ្ញា​។

    ​បើតាម​លោក បញ្ញា លោក​អាច​រកចំណូលបាន​ជាង​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ចំណូល​ទាំងនេះ ត្រូវ​ចំណាយ​វិញ​ទៅលើ​បុគ្គលិក កម្មករ និង​ការថែទាំ​ជាដើម​។ ដូច្នេះ​សរុបមក​លោក បញ្ញា អាច​ទទួលបាន​ផលចំណេញ​ពី​៤ ទៅ​៥​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​។

    ​បច្ចុប្បន្ន លោក ពៅ បញ្ញា មាន​ដំណាំ​ដូងក្រអូប​ជាង​២០,០០០​ដើម នៅលើ​ផ្ទៃដី​៤០​ហិកតា​។ ក្នុងនោះ​ដូង​ដែល​អាច​ទទួលផល​បាន មាន​ជាង​៥០​ភាគរយ​នៃ​ចំនួន​ដើម​ដូង​សរុប​។ ក្រៅពី​លក់​ផ្លែ​ដូងក្រអូប លោក បញ្ញា នៅមាន​លក់​ពូជ​ដូង ដូង​រលីង និង​ចាហួយ​ដូងក្រអូប​ផងដែរ​៕

     

    ដកស្រង់ដោយ៖ លោក ប៊ុត ហេង

    ប្រភព៖ thmeythmey

    #ជំរាបសួរអតិថិជនទាំងអស់ជាទីស្រលាញ់ថ្ងៃនេះសូមណែនាំអំពី៖
    #រមណីយដ្ឋានឋានព្រះឥន្ទ​ ដែលនឹងក្លាយជា​កន្លែង​ទេសចរណ៍មួយដែលមាន​សក្តានុពល​បំផុត​នៅថ្ងៃអនាគត​ វាស្ថិតនៅក្បែរជើងភ្នំ​ឱរ៉ាល់​ដែលនឹងមាន​សមុទ្រដូងក្រអូបមើលដាច់កន្ទុយភ្នែករហូតដល់ជាង១០០០ហិចតា​។ 
    #ជាពិសេសទៅទៀតរមណីដ្ឋាននឹងរចនានូវ៖
    ๑. ផ្ទះលំហែលកាយ​ លំហែអារម្មណ៍បែបស្រុកស្រែ
    ๒. ក្យុះតាមមាត់បឹង
    ๓. ជិះទូកតាមដងព្រែក
    ๔. ចំការផ្កាឈូករត្ន័
    ๕. សួនផ្លែឈើចំរុះ
    ๖. ឆ្នេរមាត់សមុទ្រ
    ๗. កន្លែងស្ដួចត្រី
    ๘. ផ្សារកសិផល
    ๙. កន្លែងបោះតង់កំសាន្តចិត្ត
    ๑๐. សាលប្រជុំ
    ๑๑. ភោជនីដ្ឋានលើវាលស្រែ
    ๑๒. កន្លែងថត Pre Wedding 
    ๑๓. BBQលើវាលស្រែ
    ๑๔. Art Gallery
    ๑๕. កន្លែងលេងបាលទាត់លើវាលខ្សាច់
    ๑๖. និងកន្លែងវាយកូនហ្គូល។ 
    #ដីចំការដូងក្រអូប លក់ត្រឹមតែ ១ម៉ែត្រការ៉េ 1.48$ បង់រំលស់ ១ខែ 145$ ក្បាល 50m x 200m មាន 196 ដើមធានាមើលថែចំនួន៤ឆ្នាំពេញ។ 
    វានឹងក្លាយជាទ្រព្យដ៏មហាសាល​ ផ្ដល់ចំណូលរហូត​ជា​និរន្ត​
    #ប្រញ៉ាប់ឡើងឱកាស់ល្អបានមកដល់ហើយ កក់ប្លង់ត្រឹមតែ200$ និងក្លាយជាម្ចាស់ទ្រព្យភ្លាមៗ
    Smart :069 51 4444/077 91 43 44

    #ជំរាបសួរអតិថិជនទាំងអស់ជាទីស្រលាញ់ថ្ងៃនេះសូមណែនាំអំពី៖
    #រមណីយដ្ឋានឋានព្រះឥន្ទ​ ដែលនឹងក្លាយជា​កន្លែង​ទេសចរណ៍មួយដែលមាន​សក្តានុពល​បំផុត​នៅថ្ងៃអនាគត​ វាស្ថិតនៅក្បែរជើងភ្នំ​ឱរ៉ាល់​ដែលនឹងមាន​សមុទ្រដូងក្រអូបមើលដាច់កន្ទុយភ្នែករហូតដល់ជាង១០០០ហិចតា​។ 
    #ជាពិសេសទៅទៀតរមណីដ្ឋាននឹងរចនានូវ៖
    ๑. ផ្ទះលំហែលកាយ​ លំហែអារម្មណ៍បែបស្រុកស្រែ
    ๒. ក្យុះតាមមាត់បឹង
    ๓. ជិះទូកតាមដងព្រែក
    ๔. ចំការផ្កាឈូករត្ន័
    ๕. សួនផ្លែឈើចំរុះ
    ๖. ឆ្នេរមាត់សមុទ្រ
    ๗. កន្លែងស្ដួចត្រី
    ๘. ផ្សារកសិផល
    ๙. កន្លែងបោះតង់កំសាន្តចិត្ត
    ๑๐. សាលប្រជុំ
    ๑๑. ភោជនីដ្ឋានលើវាលស្រែ
    ๑๒. កន្លែងថត Pre Wedding 
    ๑๓. BBQលើវាលស្រែ
    ๑๔. Art Gallery
    ๑๕. កន្លែងលេងបាលទាត់លើវាលខ្សាច់
    ๑๖. និងកន្លែងវាយកូនហ្គូល។ 
    #ដីចំការដូងក្រអូប លក់ត្រឹមតែ ១ម៉ែត្រការ៉េ 1.48$ បង់រំលស់ ១ខែ 145$ ក្បាល 50m x 200m មាន 196 ដើមធានាមើលថែចំនួន៤ឆ្នាំពេញ។ 
    វានឹងក្លាយជាទ្រព្យដ៏មហាសាល​ ផ្ដល់ចំណូលរហូត​ជា​និរន្ត​
    #ប្រញ៉ាប់ឡើងឱកាស់ល្អបានមកដល់ហើយ កក់ប្លង់ត្រឹមតែ200$ និងក្លាយជាម្ចាស់ទ្រព្យភ្លាមៗ
    Smart :069 51 4444/077 91 43 44