ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   អគ្គិភ័យបានឆាបឆេះផ្ទះនៅបុរីពិភពថ្មី សំណាងល្អពន្លត់ទាន់ពេល បណ្ដាលអោយមានមនុស្សរងរបួសម្នាក់

អគ្គិភ័យបានឆាបឆេះផ្ទះនៅបុរីពិភពថ្មី សំណាងល្អពន្លត់ទាន់ពេល បណ្ដាលអោយមានមនុស្សរងរបួសម្នាក់

  • 18-Jan-09 | 01:29:35 pm


  • រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ ១ល្វែង នៅក្នុងបូរីពិភពថ្មីសែនសុខ សំណាងល្អដែលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេល ដែលហេតុការណ៍នេះ បានកើតឡើងកាល​ពី​វេលាម៉ោង ១២ និង ១០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចបូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    យោងតាមព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតខាង បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញភ្លើង និងផ្សែងហុយយ៉ាងខ្លាំងចេញពីផ្ទះកើតហេតុខាងលើ ខណៈនោះ បងប្អូនប្រជាពលរដ្ឋដែលនៅជិតនោះ និងក្រុមសន្តិសុខ ក៏នាំគ្នាវាយកញ្ចក់ផ្ទះ ដើម្បីងាយស្រួលក្នុងការពន្លត់ និងប្រើបំពង់ពន្លត់អគ្គិភ័យអស់ ២១ បំពង់ ដោយក្នុងផ្ទះនោះ ក៏មានមនុស្សប្រុសស្រី ៣នាក់​ ដែលសំណាងល្អពេលភ្លើងរលត់ពួកគាត់ក៏នាំគ្នាចេញមករួចខ្លួន ហើយបណ្ដាលឲ្យបុរសម្នាក់ដែលជួយពន្លត់ភ្លើងរងរបួសផងដែរ ។

    ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ ១គ្រឿង និងធ្វើការបាញ់ពន្លត់បន្ត ដើម្បីពន្លត់អោយអស់ទាំងស្រុង ៕

    ប្រភព : tvfb