ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្តដឹកកម្ទេចថ្ម បើកលឿនបួងចង្កូតក្រឡាប់សង្កត់លើម៉ូតូសង់កូរ៉េ បណ្តាលអោយប្ដីប្រពន្ធ ២នាក់ រងរបួសធ្ងន់ដាច់.កជើងម្ខាង

ប៉ូលិសខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ ផ្អើលទាំងកណ្តាលយប់

  • 18-Jan-12 | 05:38:43 pm


  • ជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចភូមិព្រែកព្រិងខាងត្បូង ក៏ប្រទះឃើញបុរស ២នាក់ ដើរគួរឲ្យសង្ស័យ ក៏ឃាត់ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ប៉ុន្តែ បុរស ២នាក់នោះ ដូចជាមានពិរុទ្ធ ក៏រត់គេចពីសមត្ថកិច្ច តែសមត្ថកិច្ចតាមចាប់បានម្នាក់ កាលពីវេលាម៉ោង ៣ និង ០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

    សមត្ថកិច្ចបានអោយដឹងថា បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ ឈ្មោះ ទូច វាន់រ៉ា ។ ក្រោយឃាត់ខ្លួនបុរសខាងលើ សមត្ថកិច្ចបាននាំមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ហើយគេក៏ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតមែន តែខានប្រើមួយអាទិត្យហើយ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តទឹកនោម ឃើញថា មានភាពវិជ្ជមាន ។

    បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ចូនបុរសខាងលើបន្តទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរធ្វើតាមនីតិវិធីច្បាប់ផងដែរ ៕

    ប្រភព ៖ tvfb