ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ជួយស៊ែរបន្ទាន់នេះគឺជា វិធីការបង្ការកុំអោយឆ្លង ជំងឺរលាកសួត ប្រភេទថ្មី​វីរុសកូរ៉ូណា ដែលកំពុងតែឆ្លងមកដល់ប្រទេសជិតខាងយើងហើយ

ជួយស៊ែរបន្ទាន់នេះគឺជា វិធីការបង្ការកុំអោយឆ្លង ជំងឺរលាកសួត ប្រភេទថ្មី​វីរុសកូរ៉ូណា ដែលកំពុងតែឆ្លងមកដល់ប្រទេសជិតខាងយើងហើយ

  • 20-Jan-26 | 02:58:44 pm


  • តាមរយះហ្វេសប៊ុកផេកផ្លូវការមួយ ឈ្មោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារមួយថា៖ ​”#ការបង្ការចំលង ​កូរ៉ូណាវីរុសប្រភេទថ្មី

    ១.​ ឧស្សាហ៏លាងដៃ​ ដោយអាល់កុល​ ហ្សែល​ ឬសាប៊ូនិងទឹក
    ២.​ ពេលក្អក​ និងកណ្តាស​ ខ្ទប់មាត់ និងច្រមុះ​ ដោយកែងដៃ​ ឬក្រដាស​ ឬកន្សែង​ ក្រមា​ និងលាងដៃ
    ៣.​ ជៀសវាងប៉ះពាល់ជាមួយបុគ្គលទាំងឡាយណាដែលមាន​ រោគសញ្ញាគ្រុនក្តៅ​ និងក្អក

    ៤​.​ បេីអ្នកមានគ្រុនក្តៅ​ ក្អក​ និងពិបាកដកដង្ហេីម​ សូមរកការព្យាបាលឱ្យឆាប់​ និងប្រាប់ពីប្រវត្តិនៃការធ្វេីដំណេីរដល់គ្រូពេទ្យ
    ៥.​ សូមកុំប៉ះពាល់សត្វរស់​ និងផ្ទៃទាំងឡាយមានដាក់សត្វរស់
    ៦.​ សូមកុំបរិភោគសាច់ឆៅ​ និងស៊ុតឆៅ

    ៧.​ អនុវត្ត៏អនាម័យខ្ជាប់ខ្ជួន​ ក្នុងការសំលាប់សត្វ​ចំអិនសាច់​ និងដាក់ដោយឡែកអាហារឆៅ​ និងអាហារឆ្អិន​
    ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​
    អ្នកនាំពាក្យក្រសួងសុខាភិបាល”៕