ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ​ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនធុនធំ បើកបុកម៉ូតូូសណ្តោងរ៉ឺម៉ក នៅស្រុកវាលវែង

​ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនធុនធំ បើកបុកម៉ូតូូសណ្តោងរ៉ឺម៉ក នៅស្រុកវាលវែង

  • 18-Jan-10 | 11:22:15 am


  • ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តបែនដឹកដី ១គ្រឿង បើកបុកម៉ូតូូសណ្តោងរ៉ឺម៉ក យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៣ និង ៣០នាទី រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាតើ ។

    តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបង្កម៉ាក HOWO​ ពណ៌ក្រហម ជាប្រភេទបែន គ្មានស្លាកលេខ ចំណែកភាគីរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្ដោងរុឺម៉ក មានគ្នា ២នាក់ ​១.ឈ្មោះ សឹម សុជាតិ ភេទប្រុុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ (ស្លាប់) និង ២.ឈ្មោះ អ៊ុក សុខា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាងផ្សាដែក ស្នាក់នៅភូមិប្រម៉ោយ ឃុំុប្រម៉ោយ (រងរបួសធ្ងន់) ។ រីឯវត្ថុតាង សមត្ថកចិ្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីធ្វលការដោះស្រាយនៅពេលក្រោយ ៕

    ប្រភព : tvfb