ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ​ឱពុកជិះម៉ូតូឌុបកូនស្រី ​ជ្រុលបុក​គោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ទាំង ២នាក់ យ៉ាងអាណោចអាធ័ម

​ឱពុកជិះម៉ូតូឌុបកូនស្រី ​ជ្រុលបុក​គោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ទាំង ២នាក់ យ៉ាងអាណោចអាធ័ម

  • 18-Jan-09 | 03:05:30 pm


  • ខេត្តព្រះវិហារ ៖ បុរសម្នាក់ និងកូនស្រីតូច បានស្លាប់បាត់បង់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃចំពីមុខយ៉ាងពេញទំហឹង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នេះ ស្ថិតក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។

    ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ កែវ គុយ អាយុ ២៤ឆ្នាំ បើកបរម៉ូតូហុងដាឌ្រីម C125 ពណ៌ខៅ្ម និងកូនស្រីឈ្មោះ គិត នីសា អាយុ ៣ឆ្នាំ ​។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ អៀន អ៊ិត អាយុ ៣៤ឆ្នាំ រស់នៅភូមិកាឡោក ឃុំសង្កែ១ ស្រុកឆែប ។

    លោកវរសេនីយ៍ទោ ឈួ​ ម៉ាឌី អធិការនគរបាលស្រុកឆែប បានឱ្យដឹងថា មុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូដឹកកូនតូចពីក្រោយ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងហេតុ ស្រាប់តែជ្រុលទៅបុកគោយន្តកន្ត្រៃ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះឪពុក និងកូនស្រី ស្លាប់ភ្លាមៗ នៅនឹងកន្លែង ​។

     បច្ចុប្បន្ន ម៉ូតូជនរងគ្រោះ និងគោយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ៕

    ប្រភព : tvfb