ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   មិន​ចេះ​បើក​ផង ហ៊ាន​បើកឡាន​ធំ​ធ្វើ​ឱ្យ​ម្នាក់​ៗ​ព្រលឹង​ចុង​សក់​ ដល់​ចឹង​ទើប​លើកដៃ​សំពះអង្វរ

មិន​ចេះ​បើក​ផង ហ៊ាន​បើកឡាន​ធំ​ធ្វើ​ឱ្យ​ម្នាក់​ៗ​ព្រលឹង​ចុង​សក់​ ដល់​ចឹង​ទើប​លើកដៃ​សំពះអង្វរ

  • 18-Jan-05 | 11:22:47 am


  • ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​មួយ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​កំ​ព​ង៉​ក្របៅ សង្កាត់​​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ដែល​បង្ក​ឡើង​ដោយ​យុវជន​ឈាមរាវ​ម្នាក់​បាន​បើក​រថយន្ត​ធន់​ធំ​រ៉េ​ចង្កូត​រក​បុក​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ ខណៈ​ដែល​ខ្លួន​មិន​ទាន់​ទាំង​ចេះ​បើកឡាន​ស្រួល​ផង​នោះ !

    បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ពួក​គាត់​បានឃើញ​រថយន្ត​ធន់​ធំ​ពណ៌​ផ្ទៃមេឃ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7905 បើកបរ​រ៉េ​ពេញ​ផ្លូវ ធ្វើ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​ម្នាក់​ៗ​ភ័យ​ស្លន់ស្លោរ​នាំ​គ្នា​គេច​ចេញពី​ផ្លូវ​ដោយ​ខ្លាច​គ្រោះថ្នាក់ ហើយ​ក៏​នាំ​គ្នា​ឃាត់​ទាំង​រថយន្ត ទាំង​អ្នកបើកបរ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​អធិការ​ក្រុង​។

    លោក​វរសេនីយ៍ទោ ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​នៅ​រសៀល​​ថ្ងៃ​ដដែល​នេះ​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​អ្នកបើកបរ​នោះ​សារភាព​ថា «​ខ្លួន​ឈ្មោះ នុ​ត រ​ដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ដូន​រាជ ឃុំ​ដូន​រាជ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ហើយ​ខ្លួន​មិនមែន​ជា​តៃកុង​រថយន្ត​នោះ​ទេ គ្រាន់តែ​ជា​កម្មករ​មក​ជា​មួយ​តៃកុង​រថយន្ត​ដឹក​គ្រឿង​ស្ពាន​មក​ធ្វើ​នៅ​ខេត្តកំពង់ធំ​ប៉ុណ្ណោះ ចំណែកឯ​តៃកុង​រថយន្ត​បាន​ឡើង​ទៅ​យក​គ្រឿងចក្រ​មក​បន្ថែម​ទៀត ដោយ​រូបគេ​នៅ​ដេក​យាម​រថយន្ត​។

    ហើយ​ពេល​នោះ​គេ​បាន​ផឹកស្រា​ថ្នាំ​អស់​បន្តិច​ឃ្លាន​ពេក គាប់​ជួន​សោ​ឡាន​នៅ​ជាប់​នឹង​ឡាន​ស្រាប់​ផង​នោះ ក៏​ចង់​សាក​ផង គេ​ក៏​ឡើង​បើកឡាន​នេះ ស្រាប់តែ​រ៉េ​ពេញ​ផ្លូវ​ចេញពី​ចុង​ភូមិ​កំពង់​ក្របៅ បំណង​ទៅ​ផ្សារ​រក​ទិញ​បាយ​ហូប ក៏​ត្រូវ​ពលរដ្ឋ​នាំ​គ្នា​ឃាត់​តែ​ម្តង​»​។

    លោក​អធិការ​បន្ត​ថា ករណី​ខាងលើ​នេះ លោក​បាន​ឲ្យ​ខាង​ភាគី​តំណាង​ម្ចាស់​រថយន្ត​មក​ធានា និង​ធ្វើ​កិច្ចសន្យា​អប់រំ​យុវជន​ខាងលើ កុំ​ឲ្យ​បើកបរ​រថយន្ត​ដូច្នេះ​ទៀត នៅ​ពេល​ដែល​ខ្លួន​មិន​ចេះ និង​គ្មាន​ប័​ណ្ឌ​បើកបរ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ដែល​គ្នា​គ្មាន​កំហុស​។

    ចំណែក​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​ថា «​អា​មួយ​នេះ​ចំ​ជា​ថ្លើមធំ​ពាសមេឃ​មែន ខ្លួនឯង​មិន​ចេះ​បើកឡាន​ផង ហ៊ាន​ឡើង​បើករថយន្ត​ធន់​ធំ នេះ​សំណាង​ហើយ​ចេះ​នាំ​គ្នា​ឃាត់​ទាន់ ប្រសិនបើ​ហ៊ាន​ឲ្យ​បើក​ចូល​ទៅ​ក្នុង​ក្រុង នោះ ច្បាស់​ជា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ​មិន​ខាន​ឡើយ សមត្ថកិច្ច​គួរតែ​ពិន័យ​ឲ្យ​បាន​តឹង​រឹង​បំផុត​ចំពោះ​បញ្ហា​មនុស្ស​ប្រភេទ​​នេះ​»​។

    ប្រភព : kohsantepheapdaily