ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្តហ៊ីយ៉ាន់ដាយ បើកលឿនបុករះរថយន្ត និងម៉ូតូ ៣គ្រឿង មុខផែស្ងួតផ្លូវអូឌឹមកប់ស្រូវ រងការខូចខាតយ៉ាងដំណំ

រថយន្តហ៊ីយ៉ាន់ដាយ បើកលឿនបុករះរថយន្ត និងម៉ូតូ ៣គ្រឿង មុខផែស្ងួតផ្លូវអូឌឹមកប់ស្រូវ រងការខូចខាតយ៉ាងដំណំ

  • 18-Jan-12 | 09:54:02 am


  • រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿង បើកបរក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តកុងតឺន័រ ដែលបើកចេញពីផែស្ងួត ហើយបួងចង្កូតគៀរម៉ូតូ ១គ្រឿង និងបន្តជ្រុលទៅ​បុក​រថយន្តកុងតឺន័រ ១គ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួត តាមបណ្តោយអូឌឹមកប់ស្រូវ ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4784 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តកុងតឺន័រ ១គ្រឿង ពាក់ស្លាកលេខ ក.៧៨២៤ ភព៣ បើកចេញពីផែស្ងួត ឆ្លងផ្លូវបត់ឆ្វេងដោយមិនប្រយ័ត្ន បណ្ដាលឲ្យរថយន្តហ៊ីយ៉ាន់ដាយខាងលើ បួងចង្កូតមកខាងឆ្វេងកៀរម៉ូតូស្មាស់វី ១គ្រឿង រងរបួសបុរសម្នាក់ ហើយរថយន្តបន្តទៅបុករថយន្តកុងតឺន័រ ១គ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវម្ខាង រងការខូចខាតយ៉ាងដំណំ និងតៃកុងរងរបួសស្រាល ។

    ភ្លាមនោះ ម្ចាស់រថយន្តបង្ក បានចុះពីលើរថយន្តហើយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានអ្នកតំណាងភាគីខាងរថយន្តបង្កចេញមុខ​មក​ដោះស្រាយ ទើបសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួលដោយអ្នកតំណាងខាងរថយន្តបង្ក ព្រមចេញថ្លៃខូចខាតទៅលើរថយន្ត និងម៉ូតូទាំងអស់ ដើម្បីបញ្ចប់រឿង ៕

     

    ប្រភព ៖ tvfb