ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   កម្លាំងប៉ូលីសល្បាតប៉ុស្តិ៍គនរបាលរដ្ឋបាលកាកាប ទី១ បានធ្វើការឃាត់ជនសង្ស័យជួញដូរថ្នាំញៀន៥នាក់២កញ្ចប់តូច

កម្លាំងប៉ូលីសល្បាតប៉ុស្តិ៍គនរបាលរដ្ឋបាលកាកាប ទី១ បានធ្វើការឃាត់ជនសង្ស័យជួញដូរថ្នាំញៀន៥នាក់២កញ្ចប់តូច

  • 18-Jan-14 | 05:14:30 pm


  • កម្លាំងប៉ូលីសល្បាតប៉ុស្តិ៍គនរបាលរដ្ឋបាលកាកាប ទី១ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន និងបានធ្វើការឃាត់ជនសង្ស័យជួញដូរថ្នាំញៀន៥នាក់២កញ្ចប់តូច រួមទាំងម៉ូតូ ១គ្រឿង ហេតុ ការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខ ក្លឹប រីលែក្ស តាមបណ្តោយ២០១១ស្ថិតក្នុងសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទីមួយមានឈ្មោះ ធុល ថេត អាយុ២១ឆ្នាំ ជាអ្នករក្សាទុកនិងចែកចាយ ទី២មានឈ្មោះ ភិន សុភាព អាយុ២២ឆ្នាំ ទី៣ឈ្មោះ ដា រា អាយុ១៧ឆ្នាំ ទី៤មានឈ្មោះ ដេ វីត អាយុ១៧ឆ្នាំ និង ទី៥មានឈ្មោះ សេង ពេជ្រ អាយុ២៩ឆ្នាំ ព្រមទាំងដកហូតបានម៉ូតូ១គ្រឿងម៉ាកទ្រីម ១២៥ពណ៌ខ្មៅ សេរី ២០១៥មានស្លាកលេខភ្នំពេញ 1CT- 2029 ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងពួគកាត់បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយ និងទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានដែលកើតឡើងដោយប្រការណាមួយ។ លុះជិះមកដល់ត្រង់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ កំពុងឈរ នៅត្រង់ចំណុចកើតហេតុខាងលើ ហើយកម្លាំង ពួកគាត់ មានការសង្ស័យក៏ឃាត់ដើម្បីធ្វើការឆែកឆេរ ខណៈពេល នោះក៏ប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ២ កញ្ចប់តូចនៅលើខ្លួនជនសង្ស័យមានឈ្មោះ ធុល ថេត ខាងលើ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខរួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនបន្តទៅតុលាការរង់ចាំធ្វើការ ចាត់ ការទៅតាមនិតិវិធីច្បាប់ ៕

     

    ប្រភព ៖ tvfb