ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្តឡិចសុីសRX470 បេីតបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូជិះបុក បណ្តាលអោយបុរសម្នាក់របួសធ្ងន់បាក់ ក.ដៃស្តាំ

រថយន្តឡិចសុីសRX470 បេីតបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូជិះបុក បណ្តាលអោយបុរសម្នាក់របួសធ្ងន់បាក់ ក.ដៃស្តាំ

  • 18-Jan-14 | 05:19:08 pm


  • ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរនៅតាមបណ្តោយផ្លូវលេខ២៧៣ រវាងរថយន្តឡិចស៊ីសRX 470 បត់ឆ្លងផ្លូវនៅចំណុចភ្លើងស្តុប ត្រូវម៉ូតូឌ្រីមសេ១២៥ បុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ កដៃស្តាំ នៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

    តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា៖ មុនកេីតហេតុគេបានឃេីញរថយន្តឡិចសុីសRX470 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K-9995 បេីកដោយបុរសម្នាក់ដឹកប្រពន្ធនិងកូន បេីកតាមបណ្តោយផ្លូវ២៧៣ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុ រថយន្តបានបេីតបត់ឆ្លងផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FE-9936 ជិះក្នុងទិសដៅពីកេីតមកលិចវិញ បានអ៊កសេីនឹងរថយន្ត ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត បណ្តាលអោយដួលបាក់ ក.ដៃស្តាំ ចំណែករថយន្តនិងម៉ូតូរងការខូចខាតតិចតួច។

    ក្រោយពេលកេីតហេតុ សាច់ញាតិខាងម៉ូតូបានមកដល់ធ្វេីការចចារគ្នាជាមួយភាគីខាងរថយន្ត និងសម្របសម្រួលគ្នា មិនចង់អោយមានរឿងវែងឆ្ងាយ ។

     

    ប្រភព ៖ tvfb