ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   កម្លាំងចម្រុះខណ្ឌមានជ័យ ចុះចាប់ទូហ្គេមបាញ់ត្រីខុសច្បាប់ ១កន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ៣

កម្លាំងចម្រុះខណ្ឌមានជ័យ ចុះចាប់ទូហ្គេមបាញ់ត្រីខុសច្បាប់ ១កន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ៣

  • 18-Jan-11 | 12:59:06 pm


  • រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១០ និង ៤០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះ កម្លាំងចម្រុះខណ្ខមានជ័យ បានចុះចាប់ទូហ្គេមបាញ់ត្រីខុសច្បាប់ ១កន្លែង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ប្រតិបត្តិការចុះចាប់ទូហ្គេមបាញ់ខុសច្បាប់នេះ ដឹកនាំកម្លាំងដោយ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ លោកចៅសង្កាត់ និងកម្លាំងប្រជាការពារ ផងដែរ ។

    បើយោងតាមសម្តីសន្តិសុខប្រជាការពារម្នាក់ដោយមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារព័ត៌មាន TVFB អោយដឹងថា មុននឹងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ១កន្លែង ខាងលើនេះ គឺមានការសហការពីបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ទើបឈានទៅដល់ការចុះបង្ក្រាបបែបនេះ តែម្តង ៕

    ប្រភព ៖ tvfb