ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាក់​ស្នែង​ ប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ឲ្យ​អង្គភាព​បោសសំអាត​មីន​ យក​ទៅ​ដុត​កម្ទេច​ចោល

ចោរជំនាញកាច់.ក ម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្ម ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាប២ ក្របួចជាប់ រួមនិងវត្ថុតាងមួយចំនួន

  • 18-Jan-09 | 02:57:24 pm


  • រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងនគរបាលជំនាញខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវតាមប្រមាញ់ក្រុមចោរលួចម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្ម បានមួយសម្បុកដែលមានគ្នា ៤នាក់ ខណៈដែលបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។ ប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នេះ ស្ថិតនៅចំណុចផ្ទះល្វែងសង់ទុកចោល ១២ល្វែង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    បើយោងតាមសម្តី លោក ភា ប្រុស នាយនគរបាលប៉ុស្តិ៍កាកាបទី២ បានប្រាប់ភ្នាក់ងារព័ត៌មាន TVFB ឲ្យដឹងថា ជនសង្ស័យទី១-មានឈ្មោះ មាន សុភ័ក្រ ហៅអានឿន អាយុ ២៨ឆ្នាំ ទី២-ឈ្មោះ ឆិល អូន អាយុ ២៦ឆ្នាំ ទី៣-ឈ្មោះ ហោម ផន អាយុ ២៨ឆ្នាំ និងទី៤-ឈ្មោះ សុខ វិបុត្រ អាយុ ២៦ឆ្នាំ មុខរបរ និងស្នាក់នៅជាមួយគ្នា ។

    លោក ភា ប្រុស បានបញ្ជាក់ឲ្យដឹងទៀតថា តាមចម្លើយសារភាពជនសង្ស័យទាំងនេះ ជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារ ហើយពេលចេញពីពន្ធនាគារវិញ ក៏បានបន្តធ្វើសកម្មភាពលួចគាស់ផ្ទះ និងលួចម៉ូតូជាច្រើនករណី ក្នុងនោះ លួចបានម៉ូតូចំនួន ១៥គ្រឿង និងរបស់របរទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀតផងដែរ ។

    លោក ភា ប្រុស បានបន្តទៀតថា បន្ទាប់ពីមានប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹងជាច្រើនករណីនោះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាឲ្យលោកធ្វើការស្រាវជ្រាវរហូតតាមប្រមាញ់ក្រុមចោរលួចម៉ូតូ និងទ្រព្យសម្បត្ដិប្រជាពលរដ្ឋគាស់ផ្ទះ បានមួយសម្បុកតែម្ដងសរុប ៤នាក់ និងបក្ខពួកផ្សេងទៀតកំពុងតែរត់គេចខ្លួន និងដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពជាច្រើនផងដែរ ។

    បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញប៉ុស្តិ៍នគរបាលកាកាបទី២ កំពុងតែកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី ៕

    ប្រភព : tvfb