ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ​រថយន្តសាំយ៉ុង បើកកៀរម៉ូតូសណ្ដោងរ៉ឺម៉ក រួចជ្រុលធ្លាក់ផ្លូវខ្លួនឯង រងរបួសស្រាល ២នាក់

​រថយន្តសាំយ៉ុង បើកកៀរម៉ូតូសណ្ដោងរ៉ឺម៉ក រួចជ្រុលធ្លាក់ផ្លូវខ្លួនឯង រងរបួសស្រាល ២នាក់

  • 18-Jan-12 | 12:00:12 pm


  • ខេត្តព្រៃវែង ៖ រថយន្តសាំយ៉ុង បើកកៀរម៉ូតូសណ្ដោងរ៉ឺម៉ក រួចជ្រុលធ្លាក់ផ្លូវខ្លួនឯង សំណាងដែលមនុស្សគ្រាន់តែរងរបួសស្រាល ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា ​ឆ្នាំ​២០១៨​ តាមបណ្ដោយ​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ឡឹ​ក​ ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​ ។

    ​តាមប្រភពពីសមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​មាន​រថយន្ត ១​គ្រឿង ​ម៉ាក​សាំ​យ៉ុ​ង ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AD-7864​ បើក​ដោយ​ឈ្មោះ​ ហែម​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ ​៣៥ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​រោ​ធិ៍​ ឃុំ​ស្វាយ​អាណត្តិ​ ស្រុក​កំពង់​រោ​ធិ៍​ ខេត្តស្វាយរៀង​ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្រប​ទិស​គ្នា លុះ​មក​ដល់​ចំ​ណុ​ខាងលើ​បាន​កៀរ​ម៉ូតូ​ម៉ាក​សាន់យ៉ាន់ ១គ្រឿង ​សន្តោង​រ៉ឺ​ម៉ក​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើក​ដោយ​ឈ្មោះ ​អ៊ុំ​ បេ​ ភេទ​ប្រុស​ អាយុ ​៦៨​ឆ្នាំ​ រស់នៅ​ភូមិ​ក្រសាំង​ទង​ ឃុំ​អង្គរ​រាជ្យ​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ មានឌុ​ប​ឈ្មោះ​ ន​ង​ ច​ន្ធី ​ភេទ​ស្រី​ អាយុ​ ៥៤​ឆ្នាំ​ រស់នៅ​ភូមិ​ក្រសា​ជេ​ត​ ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ រងរបួសស្រាល ។​

    ​បច្ចុប្បន្ន​ ជន​រង​គ្រោះ​បញ្ជូន​ទៅ​ពេទ្យ​អ្នក​លឿង​ រីឯ​រថយន្ត ​និង​ម៉ូតូ ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រំចេក​ ៕

    ប្រភព ៖ tvfb