ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ជនបរទេសម្នាក់ហៅនារីខ្មែរទៅដេកជាមួយ ប្រេីហិង្សាវាយបណ្តាលឲ្យរបួសហូរឈាមស្រោចពេញខ្លួន

ជនបរទេសម្នាក់ហៅនារីខ្មែរទៅដេកជាមួយ ប្រេីហិង្សាវាយបណ្តាលឲ្យរបួសហូរឈាមស្រោចពេញខ្លួន

  • 18-Jan-06 | 04:27:47 pm


  • ធានីភ្នំពេញ ៖ បុរសជនបរទេសម្នាក់ប្រេីអំពេីហិង្សាទៅលេីនារីម្នាក់ បណ្តាលឲ្យហូរឈាមស្រោចពេញខ្លួន ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ក្នុងបន្ទប់ផ្ទះជួល ១កន្លែង ស្ថិតតាមបណ្តោយផ្លូវ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនបរទេសខាងលើបានហៅស្រីម្នាក់ជាជនជាតិខ្មែរ មកដេកនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ បន្ទាប់មក បុរសបរទេសខាងលើ បានវាយធ្វើបាបនារីម្នាក់នោះ បណ្ដាលឲ្យរបួសហូរឈាមស្រោចខ្លួន ត្រូវបានអ្នកជិតខាងហៅរថយន្ដសាម៉ុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រឹមតែឈរអោបដៃមើលមិនហ៊ានចូលទៅឃាត់ខ្លួនជនបរទេសនោះឡើយ ៕
    ប្រភព : tvfb