ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   អាសូរណាស់ទឹកចិត្តម្ដាយ !ស្ត្រីម្នាក់ដើររកកូនស្រីបាត់៥ថ្ងៃរហូតដាច់ផ្ញារដួលសន្លប់ទាំងកណ្ដាលអាធ្រាត

អាសូរណាស់ទឹកចិត្តម្ដាយ !ស្ត្រីម្នាក់ដើររកកូនស្រីបាត់៥ថ្ងៃរហូតដាច់ផ្ញារដួលសន្លប់ទាំងកណ្ដាលអាធ្រាត

  • 18-Jan-07 | 03:34:13 pm


  • ជធានីភ្នំពេញ : ពិតជាខ្លាចចិត្តមែនទែនពេលឃើញស្ត្រីម្នាក់ដែលបានបាត់កូនស្រីមានតែម្នាក់រយះពេល៥ ថ្ងៃហើយខ្លួនបានដើររកមិនឃើញកូនហើយក៏បានដួលដាច់ផ្ងារសន្លប់នៅលើថ្នក់ទាំងកណ្ដាលអាធ្រាត កាលពីវេលាម៉ោង ២ និង ១០ នាទីយប់ឈានចូលថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៨ ចំណុចកៅដាយ ស្ថិតតាមបណ្ដោយផ្លូវលេខ លេខ ២០៥ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន ។
    ក្មេងស្រីដែលបាត់អស់រយៈពេល ៥ ថ្ងៃនេះគឺមានឈ្មោះ កាកា អាយុ 16 ឆ្នាំ ។
    យោងតាមលោកពូម្នាក់ជាអ្នករត់ម៉ូតូឌុបខាងលើបានដឹងថាមុនពេលកើតហេតុគាត់ឃើញស្ត្រីខាងលើ បានហៅម៉ូតូឌុបគាត់ជិះ ខណៈរូបគាត់បានឌុបស្ដ្រីខាងលើមកដល់ផ្លូវ 205 នៅម្ដុំកៅដាយ ស្ត្រីនោះបានដួលសន្លប់លើថ្នល់ ខណៈនោះក៏មានបងប្អូនប្រជាពលរដ្ឋីជិតនោះនាំគ្នាជួយរឹតទ្រូងនិងដាក់ប្រេងកូឡាហើយស្ដ្រីខាងលើក៏បានឲ្យដឹងខ្លួននិងធូរស្បើយបន្តិច រួចក៏មានរថយន្តសាមុយដឹកស្ដ្រីខាងលើទៅមន្ទីរពេទ្យតែម្ដងទៅ ។

    ប្រភព : tvfb