ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   របងសាលាខេត្តកណ្ដាល ១ផ្ទាំង ត្រូវ​រថយន្តសុីអ​វី ១គ្រឿង បុកទម្លុះរងការខូចខាត

របងសាលាខេត្តកណ្ដាល ១ផ្ទាំង ត្រូវ​រថយន្តសុីអ​វី ១គ្រឿង បុកទម្លុះរងការខូចខាត

  • 18-Jan-08 | 09:30:12 am


  • រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តសុីអវី ១គ្រឿង បុកទម្លុះរបងសាលាខេត្តកណ្ដាល បណ្ដាលអោយធ្លុះខូចខាត ១ផ្ទាំង ដែលហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង ២ យប់​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

    យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានអោយដឹងថា រថយន្តសុីអវី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-6841 ដែលបេីកបរក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតឡេីងខឿនទៅបុកនឹងរបងសាលាខេត្តកណ្ដាល បាក់អស់ ១ផ្ទាំង បណ្ដាលអោយរថយន្តខូចខាតរួញផ្នែកខាងមុខ បែកកង់ និងផ្ទុះពងសុវត្ថិភាពទាំងសងខាង បេីកទៅមុខលែងរួច រីឯម្ចាស់រថយន្តវិញបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តនៅកន្លែងកេីតហេតុតែប៉ុណ្ណោះ ប៉ុន្ដែ ហេតុការណ៍នេះ មិនបណ្ដាលអោយមានមនុស្សរងរបួសឡេីយ ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ដេីម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕

    ប្រភព : tvfb