ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   បើធ្វើអាជីវកម្មបើមិនចេះក្បួន MARKETING ទាំងនេះ ច្បាស់ជាដេកស្អាតមិនខាន

បើធ្វើអាជីវកម្មបើមិនចេះក្បួន MARKETING ទាំងនេះ ច្បាស់ជាដេកស្អាតមិនខាន

  • 20-Apr-25 | 04:16:19 pm


  • វាជារឿងដែលនរណាៗក៏ត្រូវដឹង និងបានដឹងគ្រប់គ្នាហើយថា អាជីវកម្មមួយអាចដើរបាន ហើយ​មានអតិថិជនច្រើនចូលមកទិញ និងប្រើប្រាស់សេវាកម្ម តាមពិតទៅវាមិនមែនជារឿងដែលម្ចាស់អា​ជីវកម្មគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

    ការផ្សព្វផ្សាយទាក់ទាញ ការលក់បញ្ចុះតម្លៃ ការយកនារីក្មេងៗ ស្អាតៗ មកទាក់ទាញចាំទទួលភ្ញៀវ វា​សុទ្ធតែជារឿងដែលអ្នកប្រហែលជាបានឃើញស្ទើរជារៀងរាល់ថ្ងៃនៅតាមហាងទំនើបៗ ឬនៅតាម​ភោជ​នីយដ្ឋានទំនើបនានា។ ពួកគេលក់ទំនិញដាច់ ក៏ដោយសារតែពួកគេចេះទា​ក់ទាញភ្ញៀវឲ្យ​ចូល​ទិញ​​ទំនិញ​ពួកគេ។ ​នរណាៗក៏ចេះលក់ដែរ តែមិនមែនន​រណាៗ​ក៏អាចទាក់​ទាញភ្ញៀវបា​នគ្រប់​គ្នា​នោះ​​​ទេ។ អ្នកប្រហែលជាធ្លាប់បានសង្កេតហើយថា ហេតុអ្វីបានជាហាងកាហ្វេពីរនៅជាប់គ្នា លក់ការហ្វេដូច​គ្នា តែហាងកាហ្វេមួយមានភ្ញៀវចូលច្រើន ហើយមួយទៀតមានមួយៗ? ចម្លើយគឺ មកពីពួកគេមាន​យុទ្ធសាស្ត្រMarketing មិនដូចគ្នា។

    តើអ្វីជា Marketing?

    Marketing គឺសំដៅលើសកម្មភាពទាំងឡាយណាដែលក្រុមហ៊ុន សហគ្រាស បានធ្វើដើម្បីទាក់​ទាញអតិថិជនដើម្បីទិញទំនិញពួកគេឲ្យកាន់តែច្រើន តាមរយៈការលក់បញ្ចុះតម្លៃ ការផ្សព្វផ្សាយជា​ដើម។ មែនទែនទៅ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានយុទ្ធសាស្ត្រMarketing ចំនួន៣ ដែលតែង​តែប្រើជាប្រចាំនៅកម្ពុជា៖

    ទី១៖ Word of Mouth Marketing

    វិធីនេះត្រូវបានប្រើតាំងពីបុរាណមកម្ល៉េះ ប៉ុន្ដែនៅតែមានប្រសិទ្ធិភាព។ យុទ្ធសាស្ត្រ Word of Mouth Marketing តម្រូវឲ្យអ្នកលក់របស់អ្នកជាមនុស្សដែលពូកែខាងវោហា ចុះជួបអតិថិជន​ដោយ​ផ្ទាល់ ពន្យល់​អតិថិជនពីផលប្រយោជន៍នៃផលិតផល។ នាសម័យនេះ គេប្រើបុគ្គលល្បី តារាល្បី ដើម្បី​ឲ្យធ្វើជា​អ្នកតំណាងផលិតផលរបស់ពួកគេ ក្នុងគោលបំណងឲ្យតារាល្បីទាំងនោះ និយាយ​ពី​ផលិត​ផល​ប្រាប់អ្នកគាំទ្រពួកគេ។

    ទី២៖ Digital Marketing

    វាមិនមែនជារឿងដែលចម្លែកនោះទេ នៅក្នុងយុគបច្ចេកវិទ្យានេះ ដែលយើងម្នាក់ៗត្រូវប្រើប្រាស់​បច្ចេកវិទ្យាជាជំនួយ។ ជាការពិតណាស់ ការធ្វើMarketing នៅក្នុងបណ្ដាយអ៊ីនធើណេត ពិតជាធ្វើ​ឲ្យផលិតផល និងសេវាកម្មរបស់អ្នកមានការរីកសាយ និងជ្រួលជ្រាបដល់អតិថិជនបានលឿន​បំផុត។ នាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជាមានរហូតដល់ទៅ​ច្រើន​​ជាង១២លានគណនី(ប្រភព៖ geeks in Cambodia) ដែលមានដូចជា Facebook YouTube Instagram LinkedIn Tik tok និងTwitter ដែលក្នុងចំណោមបណ្ដាញសង្គមទាំងនេះ Facebook ត្រូវបានប្រើប្រាស់ច្រើនជាងគេ គឺមានរហូតដល់ទៅ ៨,៨០០,០០០​គណនី​នៅក្នុង​ឆ្នាំ​២០១៩ ហើយអ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី១៨ ទៅ៣០ឆ្នាំមានរហូតដល់ទៅ៧៣% ដែល​នេះ ជាសក្ដានុពលមួយយ៉ាងធំដែលអ្នកមិនគួរមើលរំលង ក្នុងការផ្សព្វផ្សាយផលិតផលរប​ស់អ្នក​តាម​ប្រព័ន្ធឌីជីថល។

    ទី៣៖ Sampling Marketing

    យើងតែងតែឃើញយុទ្ធសាស្ត្រនេះ គឺធ្វើនៅតាមផ្សារទំនើប ឬនៅតាមទីសាធារណៈនានា ដើម្បីឲ្យ​អតិថិជនបានសាកល្បងក្នុងការប្រើប្រាស់ ឬភ្លក់ដោយឥតគិតថ្លៃ។ ម៉្យាង នៅពេលដែលអ្នកលក់​ផលិតផលណាមួយទៅឲ្យអតិថិជន ជាលើកដំបូង នោះអ្នកចាំបាច់ណាស់ ត្រូវតែមានគំរូផលិតផល​ឲ្យដៃគូរបស់អ្នកសាកល្បងប្រើ និងពិនិត្យមើលជាមុនសិន។ ផលប្រយោជន៍នៃការធ្វើបែបនេះ គឺធ្វើ​ឲ្យអតិថិជនមានការជឿជាក់កាន់តែខ្លាំង ទៅលើរសជាតិ និងគុណប្រយោជន៍នៃការប្រើផលិតផល​ដោយ​ផ្ទាល់​ នៅពេលនោះពួកគេនឹងទិញដោយខ្លួនឯង ដោយមិនចាំបាច់បង្ខំ។

    ឧទាហរណ៍៖ អ្នក​បើកហាងកាហ្វេថ្មី អ្នកគួរតែយកឱកាសណាមួយដើម្បី​ឲ្យអតិថិជនចូលម​កភ្លក់រស​ជាតិ​កាហ្វេ​របស់​អ្នកដោយចំណាយតិចតួច ឬមិនចំណាយ ដើម្បីទាក់ទាញចិត្តរបស់ពួកគេ ហើយនាំ​ពួក​គេ​ឲ្យស្គាល់​ហាងរបស់អ្នកទៀតផង៕