ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   ជេីងខ្លាំង ៤នាក់ ចេញពីក្លឹបស្រវឹងស្រាចិត្តក្លាហាន នាំគ្នាវាយទៅលេីសមត្ថកិច្ច ចុងក្រោយជាប់ខ្នោះ ២នាក់

ជេីងខ្លាំង ៤នាក់ ចេញពីក្លឹបស្រវឹងស្រាចិត្តក្លាហាន នាំគ្នាវាយទៅលេីសមត្ថកិច្ច ចុងក្រោយជាប់ខ្នោះ ២នាក់

  • 18-Jan-09 | 12:58:23 pm


  • រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកម្នាក់ ត្រូវបានក្រុមក្នេងស្ទាវចំនួន ៤នាក់ ព្រួតវាយបណ្តាលអោយរងរបួសស្រាល ខណៈដែលសមត្ថកិច្ចជិះម៉ូតូល្បាតឃេីញសង្ស័យ​ហៅ​ឈប់​សុំ​ធ្វើកាត្រួតពិនិត្យ នៅវេលាម៉ោង ១ និង ៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ៤៣០ កែងនិងផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការ​មន ភ្លាមនោះ ត្រូវបានសមត្ថកិច្ចឃាត់បានជនសង្ស័យ ២នាក់ ចំណែកបក្ខពួក ២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ។

    ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ពេជ្យ សុភិន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ អ្នកដេរពួកឡាន ស្នាក់នៅជិតផ្សារសំណង់១២ និងទី២.ឈ្មោះ ដាំ គឹមសេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាង​ដេរពួកកៅអីឡាន ស្នាក់នៅជាមួយគ្នា ។

    តាមសម្តីសមត្ថកិច្ចដែលត្រូវជនសង្ស័យវាយ បានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯង ដើម្បីល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុខាងលេីស្រាប់តែឃើញជនសង្ស័យមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ដោយ ១គ្រឿង ម៉ាក zoomerx ពណ៍ស្លាទុំលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FS-7575 ជិះគ្នា ២នាក់ និង ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BZ-8608 ជិះគ្នា ២នាក់ ដោយជិះពុំមានបេីកភ្លេីង ហេីយក៏មានការសង្ស័យទើបហៅឈប់សុំធ្វើកាត្រួតពិនិត្យឆែកឆេរ ភ្លាមនោះ ស្រាប់តែជនសង្ស័យទាំងនោះស្ទុះមកវាយរឹត.ក និងព្យាយាមទាញកាំភ្លេីងពីសមត្ថកិច្ចទៀតផង ។

    សមត្ថកិច្ចខាងលេីបានបន្តថា ភ្លាមៗនោះ ក៏មានសមត្ថកិច្ចម្នាក់ទៀតស្លៀកពាក់សុីវិលធ្វេីដំណេីក្បែរនោះ មកចុះជួយ ហេីយលោកក៏ទាក់ទងតាមវិទ្យុហៅកម្លាំងជំនួយ និងប្រជាពរដ្ឋដែលនៅក្បែរជួយអន្តរាគមន៍ទេីបឃាត់បាន ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ភ្លាមៗ តែម្តង ចំណែក ២នាក់ទៀត រត់គេចខ្លួនបាត់បាត់ស្រមោល ។

    ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅធ្វើកាសាកសួនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីកសាងសំណំរឿងបញ្ជូនទៅអធិកានគរបាលខណ្ឌចំការមន ចាត់កាតាមនីតិវិធី ៕

    ប្រភព : tvfb