ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   អ៊ីតាលី រកឃើញថា ៩៩% នៃអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ Covid-19 គឺសុទ្ធសឹងតែធ្លាប់មានប្រវត្ដិផ្ទុកជំងឺរ៉ាំរ៉ៃទាំងនេះ!

អ៊ីតាលី រកឃើញថា ៩៩% នៃអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ Covid-19 គឺសុទ្ធសឹងតែធ្លាប់មានប្រវត្ដិផ្ទុកជំងឺរ៉ាំរ៉ៃទាំងនេះ!

  • 20-Mar-19 | 03:12:26 pm


  • បើយោងតាមការស្រាវជ្រាវរបស់អាជ្ញាធរសុខភាពជាតិរបស់ប្រទេសអ៊ីតាលីបានរកឃើញថា ៩៩ ភាគរយនៃអ្នកដែលបានឆ្លងនិងបានស្លាប់ដោយសារជំងឺ COVID-19 គឹសុទ្ធសឹងតែធ្លាប់មានប្រវត្ដិផ្ទុកជំងឺរ៉ាំរ៉ៃ ពិសេសគឺជំងឺរលាកស្រោមបេះដូង។

    បន្ទាប់ពីការស្លាប់ដោយសារវីរុស ចំនួនអ្នកឆ្លងបានកើនឡើងដល់ជាង ២៥០០ នាក់ជាមួយនឹងការកើនឡើង ១៥០% កាលពីសប្តាហ៍មុន ។ អាជ្ញាធរសុខាភិបាលបាននិងកំពុងធ្វើការស្រាវជ្រាវតាមរយៈទិន្នន័យដើម្បីផ្តល់ជាតម្រុយក្នុងការជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

    កាសែតប្រចាំថ្ងៃរបស់ La Stampa បានរាយការណ៍ថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Giuseppe Conte កំពុងធ្វើការវាយតម្លៃថាតើត្រូវបន្តបិទទ្វារទូទាំងប្រទេសឲ្យហួសពីដើមខែមេសាឬយ៉ាងណា។ ប្រទេសអ៊ីតាលីមានករណីឆ្លងជំងឺច្រើនជាង ៣១.៥០០ ករណី តាមរយៈការសិក្សាថ្មីអាចផ្តល់ការយល់ដឹងអំពីមូលហេតុនៃអត្រាមរណភាពរបស់ប្រជាជនអ៊ីតាលីប្រមាណ ៨% នៃអ្នកឆ្លងសរុបគឺខ្ពស់ជាងប្រទេសដទៃទៀត។

    វិទ្យាស្ថានដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមបានពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្រប្រហែល ១៨%នៃអ្នកស្លាប់ដោយសារជំងឺឆ្លងមេរោគក្នុងប្រទេសដោយរកឃើញថា មានតែជនរងគ្រោះ ៣ នាក់ឬ ០,៨% នៃចំនួនសរុបប៉ុណ្ណោះដែលមិនមានផ្ទុកជំងឺមុនពេលឆ្លងជំងឺ COVID-19 នេះ។ ស្ទើរតែពាក់កណ្តាលនៃជនរងគ្រោះបានទទួលរងពីជំងឺមុនៗ យ៉ាងតិច ៣ ហើយប្រហែល ១ភាគ ៤ មានបញ្ហាសុខភាពស្រាប់ដោយជំងឺ ១ ឬ ២ ប្រភេទរួចស្រេចមកហើយ។

    ក្នុងនោះដែរមានប្រមាណជាង ៧៥ ភាគរយ មានជំងឺលើសឈាម  ៣៥ ភាគរយ មានជំងឺទឹកនោមផ្អែម និងមួយភាគបី មានជំងឺបេះ។ ជានេះទៀតអាយុជាមធ្យមនៃអ្នកដែលបានស្លាប់ដោយសារវីរុសនៅប្រទេសអ៊ីតាលី គឺមានមនុស្សដែលស្ថិតក្នុងអាយុ ៧៩.៥ ។ គិតត្រឹមថ្ងៃទី ១៧ ខែមីនា មនុស្សចំនួន ១៧ នាក់ដែលមានអាយុក្រោម ៥០ ឆ្នាំបានស្លាប់ដោយសារជំងឺនេះ។ ជនរងគ្រោះទាំងអស់របស់ប្រទេសអ៊ីតាលីអាយុក្រោម ៤០ ឆ្នាំគឺជាបុរសដែលមានជំងឺធ្ងន់ធ្ងរ៕